អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​រឹតបន្តឹង​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស ក្នុង​ភូមិសាស្ត្រ ស្រុក​កណ្តាលស្ទឹង​

​ខេត្ត​កណ្តាល ៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១០ ខែ វិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ ចុះ​ត្រួតពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​អាជីវកម្ម​ជីកដី ខ្សាច់ និង​ការដឹកជញ្ជូន​ដី ដែល​ពុំមាន​ច្បាប់​អនុញ្ញាត និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស ក្នុង​ស្រុក​កណ្តាលស្ទឹង​។

​ជាក់ស្តែង​ថ្ងៃនេះ គណៈកម្មការ​ចម្រុះ​បាន​ធ្វើ​ការបិទ​អាជីវកម្ម ០១​កន្លែង ដែល​ពុំមាន​ច្បាប់​អនុញ្ញាត ហើយ​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស​ច្បាប់​កំណត់ និង​កៀក​ដងផ្លូវ ស្ថិតនៅ​ភូមិ​ត្រស់ ឃុំ​ទ្រា ។ ទន្ទឹម​នោះ បាន​ផ្អាក​អាជីវកម្ម​ចំនួន ០២ កន្លែង ស្ថិតនៅ​ភូមិ​ថ្មី និង​ភូមិ​ក្រាំង​តី ឃុំ​ថ្មី ដែល​ជីក​លើស​ដែន​អាជ្ញា​បណ្ណ ហើយ​ពុំ​មាន​បង់​សួយ​សា​រ៉ែ និង​ធ្វើ​សកម្មភាព​ខុស​បច្ចេកទេស​ច្បាប់​កំណត់ ។​

​ឯកឧត្តម​បាន​ណែនាំ​និង​លើកទឹកចិត្ត​ម្ចាស់​អាជីវកម្ម អោយ​ប្រកប​របរ​អោយបាន​ត្រឹមត្រូវ​មាន​ច្បាប់​អនុញ្ញាត និង​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​។ ចំពោះ​អាជីវកម្ម ០៣​កន្លែង​នេះ គណៈកម្មការ​នឹង​អនុវត្ត​តាម​នីតិវិធី​ដោយ​ធ្វើ​ការពិន័យ និង​អោយ​បង់​សួយ​សា​រ៉ែ​ចូល​រដ្ឋ​ឡើងវិញ​អោយបាន​ត្រឹមត្រូវ​។​

​ឯកឧត្តម ប្រធាន​គណៈកម្មការ​ចម្រុះ​បាន​មានប្រសាសន៍ថា ក្រុមការងារ​នឹង​បន្ត​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​អាជីវកម្ម​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​កាត់បន្ថយ​ហានិភ័យ​នានា​ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​តំបន់​នោះ និង អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *