ពិធី​ប្រកាស​តែងតាំង​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​ថ្មី ខណៈ​ប្រធាន​ចាស់ ត្រូវ​ទៅ​កាន់​តំណែង​ថ្មី នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​

​ខេត្ត​កណ្តាល​៖ លោក ឯម និមល ត្រូវបាន​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តីប្រកាស​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល​ថ្មី ដើម្បី​បំពេញ​នូវ​រចនាសម្ព័ន្ធ​គ្រប់គ្រង​លើ​ការងារ​ពន្ធនាគារ បន្ត​ពី​លោក​ឧត្តម​អគ្គានុរក្ស ថ្នាក់​លេខ​១ ចា​ត ស៊ី​នាង ដែល ត្រូវ​ទៅ​កាន់​តំណែង​តំណែង​ថ្មី នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​

​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ពន្ធនាគារ​ថ្មី នៃ​ខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនា យ ក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានចាត់ទុក​ការបញ្ចប់ តួនាទី​ភារកិច្ច ឬ​ការផ្លាស់ប្ដូរ​មុខ​តំណែង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺជា​រឿង​ធម្មតា​របស់​មន្ត្រី​មុខងារសាធារណៈ ដើម្បី​បំពេញ​រចនាសម្ព័ន្ធ​ការងារ ក៏​ដូច​ជា​បន្ត​និរន្ត​ភាព​ការងារ​ឱ្យ​ប្រព្រឹត្ត​ទៅ​កាន់តែ​ប្រសើរ និង​រីកចម្រើន​។

​ឯកឧត្តម​បាន​ណែនាំ ដល់​ប្រធាន​ពន្ធនាគារ ខេត្ត​កណ្ដាល​ថ្មី ត្រូវ​ខិតខំ​បំពេញ​ការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ត្រូវ​ពង្រឹង​ឱ្យបាន​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ត្រូវមាន​ទំនាក់ទំនង​ជាមួយ​អង្គ​ភាព​នានា ជាពិសេស​ស្ថាប័ន​តុលាការ ត្រូវគោរព តួនាទី​ខ្លួន​ឯង ត្រូវ​បន្ត​ខិតខំ​រក្សា​សុវត្ថិភាព សុខភាព ជូន​ដល​ជន​ជាប់​ឃុំ សំដៅ​ប្រែក្លាយ​ពន្ធនាគារ ទៅ​ជា​កន្លែង​អប់រំ និង​កែប្រែ​ស្តារនីតិសម្បទា​ប្រកប​ដោយ​មនុស្សធម៌​។​

​ឯកឧត្តម ប៉ាវ ហមផាន បានបញ្ជាក់​ថា ពន្ធនាគារ​គឺជា​កន្លែង​មួយ​ដែល​មាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​អប់រំ​កែប្រែ និង​ស្ដារនីតិសម្បទា​ដល់​ជន​ជាប់​ឃុំ ដើម្បី​ធានា​ថា​ពេល​ដែល​ពួកគាត់​ត្រឡប់​ទៅ​រស់នៅ​ក្នុង​សង្គម​វិញ ក្លាយជា​មនុស្ស​ល្អ មាន​ភាព​រាងចាល និង​កាត់បន្ថយ​បទល្មើស ជាពិសេស​ពន្ធនាគារ​ជា​កន្លែង​សម្រាប់​រក្សា​សុខ​សុវត្ថិភាព សុខភាព និង​មនុស្សធម៌ ស្រប​តាម​គោលការណ៍​អន្តរជាតិ និង​វិធាន​សហប្រជាជាតិ សម្រាប់​ការពារ​អនីតិជន​ដែល​ត្រូវបាន​ដកហូត​សិទ្ធិសេរីភាព ។​

​ក្នុង​ពិធី​នេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អបអរសាទរ លោក ឯម និមល បាន​តែងតាំង​ជា​ប្រធាន​ពន្ធនាគារ និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ លោក​ឧត្តម​អគ្គានុរក្ស ចា​ត ស៊ី​នាង អតីត​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្តាល ដែល​នៅក្នុង​អាណត្តិ​ការងារ​របស់​លោក​កន្ល​ង​មក បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច បម្រើ​ការងារ​ពន្ធនាគា​រ ទទួលបាន​លទ្ធផល​ល្អប្រសើរ ពិសេស​អំឡុង​ពេល​ដែល​ពន្ធនាគារ​ផ្ទុះ​ជំងឺ​កូវី​ដ​-១៩ លោក​ប្រធាន​ពន្ធនាគារ បាន​ខិតខំ​ពុះពារ​គ្រប់គ្រង និង​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត អាជ្ញាធរ និង​ក្រុមការងារ ព្យាបាល រហូត​ដល់​ធ្វើ​ឱ្យ​ស្ថានការណ៍​មាន​ភាព​ធូរស្រាល និង​ល្អប្រសើរ​ឡើងវិញ ចំពោះ បទពិសោធន៍ និង​ការងារ​ដឹកនាំ​ដ៏​ល្អ​របស់​លោក បាន​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​កណ្តាល កត់សម្គាល់ ឃើញ​អំពី​លក្ខណៈសម្បត្តិ និង​ការផ្សារភ្ជាប់​គ្រប់​សកម្មភាព​លើ​ការងារ​គ្រប់គ្រង​ពន្ធនាគារ​បាន​ល្អប្រសើរ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ចាក់​បន្ថែមថា ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ពន្ធនាគារ​ខេត្ត នា​ថ្ងៃនេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​ជា​ការឆ្លើយតប យ៉ាង​មាន​ប្រសិទ្ធភាព បំផុត​ទៅ​រចនាសម្ព័ន្ធ​ដឹកនាំ​នឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល លើ​វិស័យ​សន្តិសុខ​សាធារណៈ ពិសេស​អាច រួម​សហការ​គ្នា​បំពេញបាន នូវ​កិច្ចការ​សំខាន់ៗ ដែល​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ខេត្ត ប្រគល់​ជូន​បាន​ទាន់ពេលវេលា និង​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ ។​a1

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *