ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ជួប​សំណេះសំណាល ដោះស្រាយ​បញ្ហា​ជួន​បងប្អូន​ប្រជាពលរដ្ឋ ជាមួយ​ក្រុមហ៊ុន​សេង​សម្បត្តិ​នៅ​ស្រុក​ដងទង់​

​ព្រឹក​ថ្ងៃ​អាទិត្យ ៣​រោច ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ នៅ​សាលា​ស្រុក​ដងទង់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ស្រែ​ជា​ខាងជើង ឃុំ​ដងទង់ ជាមួយ​ក្រុមហ៊ុន​សេង សម្បត្តិ​។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ស្រុក​ដងទង់ តំណាង​ក្រុមហ៊ុន​សេង​សម្បត្តិ និង​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ឡើង​មាន​មតិ​ផ្តល់​អំណះអំណាង​រៀងៗ​ខ្លួន​មក ឯកឧត្តម​អភិបាលខេត្ត​បាន​ធ្វើ​ការសម្រេច​ដូចខាងក្រោម​៖
-​ក្រុមហ៊ុន​ដែល​បាន​ទិញ​សិទ្ធ​អាស្រ័យ​ផល ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១៩ គ្រួសារ ដូច្នេះ​ក្រុមហ៊ុន​នៅ​បន្ត​អាស្រ័យ​ផល​ដដែល ហើយ​ក្រុមហ៊ុន​ត្រូវ​ស្នើ​សុំ​ច្បាប់​អភិវឌ្ឍន​តាម​នីតិវិធី​ច្បាប់
-​ចំពោះ​លិខិត​ស្នាម​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ ឯកឧត្តម​នឹង​ពិនិត្យ​ស្រាវជ្រាវ​ទៅ​លើ​ផ្លូវ​ច្បាប់ ថា​តើ​មន្ត្រី​ណា​ម្នាក់​ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ មន្ត្រី​នោះ​នឹង​ត្រូវ​ទទួល​វិធានការ​រដ្ឋបាល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *