ខេត្តកំពត៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភអភិបាលខេត្តកំពត។
ឯកឧត្តម ម៉ៅ ធនិន ត្រូវបានអភិបាលខេត្តពោធិ៍សាត់ ត្រូវបានព្រះមហាក្សត្រនៃកម្ពុ ជា ត្រាស់បង្គាប់ តែងតាំង ជាអភិបាល គណៈអភិបាល ខេត្តកំពត ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវផ្ទេរទៅជាអភអភិបាលខេត្ត ពោធិ៍សាត់។
ពិធីប្រកាសតែងតាំង មុខតំណែងអភីបបាល ខេតខេត្តកំពតថ្មីនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោ ក ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះរដ្ឋបាលខេត្ត កំពង។
យោងតាម ព្រះរាជក្រឹត្យ ត្រូវបានព្រះម ហាក្ស ត្រត្រាស់បង្គាប់ តែងតាំង ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃ គគណ:អភិបា លខេត្តកំពត ខណៈដែល អតីត អភិបាល ខេត្ត ឯកឧត្តម ជាវ តាយ ត្រូវបានត្រាស់បង្គាប់ផ្ទេរភារកិច្ច ពីអអភិបាល ខេត្តកំពតទៅជាអភអភិបាលខេត្ត ពោធិ៍សាត់។
ក្រោយពីប្រសាសន៍ ស្វាគមន៍ និងរាយការពីស្ថានភាព ភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិ ច្ចនិងការអភិវឌ្ឍន៍ លើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ពីសំណាក់ឯកឧ្តម ជាវ តាយ រួចមក ឯកឧត្តម ម៉ៅ ធនិន ដែលទើបប្រ កាសចូលកាន់តំណែងថ្មី បានប្ដេជ្ញាចិត្ត លើកកម្ពស់សេវាសង្គម កសាង កែលម្អ និង ពង្រីកហេដ្ឋា រចនាសម្ព័ន្ធ សាធារណៈ ស្របតាម ការអភិវឌ្ឍនៅមូលដ្ឋាន ប្រកប ដោយសមធម៌ និងមានចីរភាព ដើម្បីចូល រួមកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពល រដ្ឋ។
ជាពិសេសបន្តការ ដោះស្រាយទំនាស់ដីធ្លី និង ករណីទំនាស់ផ្សេងៗទៀត ក្រៅប្រព័ន្ធតុលាការ ដើម្បីការពារ ប្រយោជន៍ស្រប ច្បាប់ របស់ ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្តពង្រឹង ផ្សព្វផ្សាយជំរុញ ឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវ ត្ថិភាព ដើម្បីរួមគ្នា រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម នៅគ្រប់មូលដ្ឋាន នៃខេត្តកំពត ទាំងមូល។
លើសពីនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ អំពីការការពារសន្តិ ភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារ ណៈ ដែលជាបញ្ហាគន្លឹះ នាំឱ្យវិស័យផ្សេងៗទៀតដំណើរការទៅបាន។
សម្ដេចបានណែនាំ ឱ្យយកចិត្តទុកដាក់បន្តអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កា ត់ មានសុវត្ថិភាព ឱ្យបានជាប្រចាំ ដើម្បីរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីការរៀនរស់ជាមួយកូវីដ-១៩ និង បានគូស បញ្ជាក់ អំពីកិច្ចខិតខំ ប្រឹងប្រែង របស់រាជ រដ្ឋាភិបាល ក្រោមការដឹកនាំ របស់ សម្ដេចតេជោ ដែលបានខិតខំ ដាក់ចេញវិធានការនានា ព្រមទាំងការខិតខំទិញនិងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
សម្ដេចបានសស្នើឱ្យ ក្រុមប្រឹក្សា និងគគណៈអភិបាល ត្រូវខិតខំអនុវត្ត អំណាចដែលថ្នាក់ជាតិ ផ្ទេរមកហើយនេះឱ្យបានល្អ ដើម្បីអភិវឌ្ឍន៍ មូលដ្ឋានរបស់ខ្លួន។
សម្ដេចក្រឡា ហោមឧបនាយក រដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ខិតខំប្រមូលបញ្ហានានា របស់ ប្រជាពលរដ្ឋយកមកដោះ ស្រាយឱ្យមានតម្លាភាព យុត្តិធម៌ ធ្វើឱ្យពលរដ្ឋ មានភាពកក់ក្ដៅកក្នុងសង្គម ៕