ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​

ថ្ងៃ​សុក្រ ១១​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត រួម​នឹង ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ឯកឧត្តម​លោកជំទាវ អភិបាលរង​ខេត្ត បាន​អញ្ជើញ​ទទួល​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ ដល់​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាពេលនេះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំង​ទ្វេ​ឯកឧត្តម​នឹង​ផ្តល់ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ​សង្កាត់ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​។​

​អំណោយ​ទាំងនោះ​រួមមាន​៖
-​ថវិកា​១០០​លាន​រៀល​
-​អង្ករ​២០​តោន​
-​ម៉ាស់​ចំនួន​១០០,០០០​ម៉ាស់​
-​និង​អាល់កុល​ចំនួន​១,០០០​លីត្រ​ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *