អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១១ នៅក្នុង​ខេត្ត​

អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១១ នៅក្នុង​ខេត្ត​

​ខេត្ត​កណ្ដាល​៖ រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​សម្ភារៈ​សម្រាប់ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ជូន​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១១ នៅក្នុង​ខេត្ត​កណ្ដាល​។​

​សម្ភារៈ​សម្រាប់ បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ១១ រួមមាន​៖ អាវ​ពេទ្យ​ចំនួន​២១​កេស ស្មើនឹង​១០៥០​អាវ ស្រោមដៃ​ចំនួន ៤០​កេស ស្មើនឹង​៤០​ប្រអប់ ម៉ាស​ចំនួន ២២០​កេស ស្មើនឹង​១១០០​ប្រអប់ ទឹក​សម្អាត​ដៃ​ចំនួន ១១០​កេស ស្មើនឹង​៥២៨០​ដប ជែល​សម្អាត​ដៃ​ចំនួន ៤៤​កេស ស្មើនឹង​១៣២០​ដប សាប៊ូម្សៅ​ចំនួន​២២​កេស ស្មើនឹង​៤៤០​កញ្ចប់ និង​ធុង​បាញ់​ថ្នាំ​ចំនួន​២២​គ្រឿង​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​យក​សម្ភារៈ​ទាំងអស់​នេះ ទៅ​ចាត់ចែង​ឱ្យ​ចំ​គោលដៅ ដោយ​ផ្ដោត​លើ​ទីប្រជុំជន ផ្សារ ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​។ ជាងនេះទៅទៀត​អភិបាលក្រុង​-​ស្រុក ត្រូវ​គៀងគ​ស្វែងរក​ការជួយ​ឧបត្ថម្ភ​នានា ពី​សំណាក់​សប្បុរសជន និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​រៀងៗ​ខ្លួន​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ថែរក្សា​អនាម័យ​ឱ្យបាន​ល្អ​ជា​ប្រចាំ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​រួម​គ្នា​បង្ការ ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយ​ក្នុង​ករណី​មិនចាំបាច់ សូម​បងប្អូន​កុំទៅ​ទីប្រជុំជន និង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។​

​ឯកឧត្ដម​អភិបាលខេត្ត​ក៏​បាន​បន្តថា គិត​មកដល់ពេលនេះ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នៅ​ខេត្ត​កណ្ដាល មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ឡើយ ហើយ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល ទូទាំង​ខេត្ត​កណ្ដាល​មាន​ចំនួន ១៥៧២​នាក់ ហើយ​មន្ត្រី​ជំនាញ​បាន​បញ្ជូន​ពួកគាត់​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​បណ្ដា​មណ្ឌល​ចត្តា​ឡី​ស័ក​ចំនួន ៨៥៣​នាក់ និង​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​ចំនួន ៧០២​នាក់ ហើយ​ក្នុងចំណោម​អ្នក​ដែល​បាន​ធ្វើ​ចត្តា​ឡីស័​ក​ទាំងអស់​នោះ​អ្នក​ដែល​បាន​យក​សំណាក់​ទៅពិនិត្យ​មាន​ចំនួន ១១២៤​នាក់​រួចរាល់​ផងដែរ​។​


You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *