ឯកឧត្តម​បណ្ឌិត​ស៊ា​ង​ប៊ុន​លាង​និង​លោកជំទាវ​ហ៊ុន ប៊ុន​ធឿន​បាន​នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១០​គ្រួសារ​តាមរយៈ​លោក​តេង​ទី​និង​ភរិយា​

ខេត្ត​កណ្តាល ៖ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​ឯកឧត្តម​បណ្ឌិត​ ​ស៊ា​ង ប៊ុន​លាង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ទីប្រឹក្សា​ផ្ទាល់​ស​មេ្តច​អគ្គមហាសេ​នាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោកជំទាវ​មហា​ឧបាសិកា​ពុទ្ធ​សាសន្ទក៍​ហ៊ុន ប៊ុន​ធឿន​ជា​ទីប្រឹក្សា​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ទីប្រឹក្សា​គណៈ​សង្ឈនាយក​នៃ​ព្រះរាជាណាចក្រ​។​នៅ​ថ្ងៃ​ទី​០៧​ខែ​កុម្ភៈ​ឆ្នាំ​២០២១
​លោក តេង​ទី និង​ភរិយា បាន​នាំ​អំណោយ​បន្តិចបន្តួច ជា​តំណាងឱ្យ ឯកឧត្តម​បណ្ឌិត​ស៊ា​ង
​ប៊ុន​លាង និង​លោកជំទាវ​ហ៊ុន ប៊ុនធឿន ចែកជូន​ប្រជាពលរដ្ឋ​អ្នកក្រីក្រ​ចំនួន​10 គ្រួសារ ដែល​រស់នៅ​ភូមិ ព្រែក​កំពង់​ព្រីង សង្កាត់​សិត្បូរ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​។

​ក្នុងនោះដែរ ក្នុង​មួយ​គ្រួសារ ៗ​ទទួលបាន​អង្ករ 20 គីឡូក្រាម​ទឹកត្រី​ទឹក​ស៊ី​អី​វ ប៊ីចេង​និង​ស្ករស​និង​ថវិកា​ចំនួន​៤១​ម៉ឺន រៀល​(​សែសឹប​មួយ​​ម៉ឺន​រៀល​) ផងដែរ​។​

​លោក តេង ទី​មាន​ប្រសាសន៍ថាៈ​នៅ​ថ្ងៃ​នេះ​រូប​លោក​និង​ភរិយា បាន​នាំ​អំណោយ​មួយចំនួន​មក​ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ វា​មិន​បាន​គ្រប់គ្រាន់​ទេ​វា​គ្រាន់​បាន​ជួយ​ដោះស្រាយ​បាន​មួយគ្រា​ប៉ុណ្តោះ​និង​សូម​បងប្អូន​ពុក ម៉ែ​ត្រូវ​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​ហើយ​ត្រូវ​ចូលរួម​ទប់​ស្គា​ត់នៃ​ការឆ្លង​ជម្ងឺ​កូវី​ដ​-១៩​និង​ត្រូវ​ស្តាប់​ការណែនាំ​របស់​ក្រសួង​ក្រសួងសុខាភិបាល​ដូចជា​លាងដៃ​នឹង​ ​សារ​ប៊ូ​ឲ្យបាន​ញឹកញ៉ាប់​ជែល​.​បាញ់​អាកុល​និង​ពាក់​ម៉ាស់ ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *