ករណី​បងប្អូន​បង្កើត​កើត​ជម្លោះ​ដីធ្លី​, អភិបាល​ស្រុក​មុខកំពូល ខេត្ត​កណ្តាល នឹង​យក​រឿង​ទៅ​ដោះស្រាយ​ដោយ​យុត្តិធម៌

(​កណ្ដាល​)៖ លោក តុង ស៊ីវ​មី អភិបាល​ស្រុក​មុខកំពូល ខេត្ត​កណ្តាល បាន​និយាយថា លោក​នឹង​យក​ជម្លោះ​ដីធ្លី​រវាង​បងប្អូន​បង្កើត​មួយ ទៅ​ពិនិត្យ​ឡើងវិញ និង​ដោះស្រាយ​ដោយ​យុត្តិធម៌ ខណៈ​ដែល​ពលរដ្ឋ​បាន​ស្នើ​មក​កាន់ អាជ្ញាធរ​ស្រុក​មាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​នោះ តែ​មិន​មាន​ដំណោះស្រាយ​។

​អភិបាលស្រុក​បញ្ជាក់ទៀតថា ចំពោះ​ករណី​នេះ អាជ្ញាធរ​សុំ​ពេល​ពិនិត្យ​មើល​សាច់រឿង​​លម្អិត​ឲ្យបាន​ច្បាស់លាស់ ព្រោះ​រឿង​ទំនាស់​នេះ​ជា​ការទាស់ទែង​នឹង​បងប្អូន ដូច្នេះ​អាជ្ញាធរ​នឹង​ពិនិត្យ និង​ដោះស្រាយ​ដោយ​យុត្តិធម៌​មិន​ខាន​។

​ចំពោះ​ករណី​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រង​ស្វាយ ឃុំ​ស្វា​រំ​ពា ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ខណៈ​ដែល​ករណី​នេះ​បាន​កើតឡើង​​ក្រោយ​ភាគី​ខាង​បង​ធ្វើ​របង​លើដី​កម្មសិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ត្រូវបាន​ប្អូនបង្កើត​របស់​ខ្លួន​មក​ជំ​
​ទាស់​មិនឲ្យ​ធ្វើ​នោះ​ឡើយ ហើយ​ប្ដឹង​ម្ចាស់​ដី​ដែល​ជា​បង​បង្កើត​ទៅ​សាលា​ស្រុក​មុខកំពូល​ថែមទៀត​ផង​។ ម្ចាស់​ដី​ដែល​តវ៉ា​មានឈ្មោះ ញឹម មុំ (​បង​) រីឯ​ភាគី​ម្ខាង​ទៀត​ជា​ប្អូនស្រី​មានឈ្មោះ ញឹម ម៉ាច ។

​លោក ញឹម មុំ បាន​ប្រាប់ថា រយៈពេល​ជាង​១០​ឆ្នាំមុន ឈ្មោះ ញឹម ម៉ាច ដែល​ត្រូវជា​ប្អូនបង្កើត​បាន​លក់​ដី​របស់ខ្លួន​មួយចំណែក​ខាងមុខជា​ប់​នឹង​ផ្លូវ​ជាតិ​ទៅឲ្យ​អ្នកដទៃ​ដោយ​ពុំ​បាន​ទុក​ផ្លូវ​សម្រាប់​ខ្លួនឯង​ចេញ​ចូល​ផ្ទះ​នៅ​ខាងក្រោយ​ឡើយ​។​ភាគី​ប្អូនស្រី​និង​គ្រួសារ​ក៏​បាន​មក​ដើរ​នៅលើ​ផ្លូវ​ដី​របស់​ខ្លួន​ជា​ហូរហែរ​មក​។ ស្រាប់តែ​នា​ពេលកន្លងមក ម្ចាស់​ដី​ដែល​មាន​កម្មសិទ្ធិ​ស្របច្បាប់ មាន​បំណង​ធ្វើ​របង​ព័ទ្ធ​ដី​របស់​ខ្លួន​ព្រោះ​ជិត​រៀប​ការកូន ក៏ប៉ុន្តែ​ត្រូវ​បាន​ឈ្មោះ ញឹម ម៉ាច មក​រារាំង​និង​បាន​ប្ដឹង​ចូល​សាលា​ស្រុក​ថែមទៀត​ផង ដោយ​ទាមទារ​យក​ដី​កម្មសិទ្ធិ​មាន​ទទឹង ៣​ម៉ែត្រ បណ្ដោយ​៨៥​ម៉ែត្រ​, បើទោះបីជា​ម្ចាស់​ដី​ស្របច្បាប់​បាន​ធ្វើ​ការសម្របសម្រួល​ប្រគល់​ដី​ឱ្យ​ដែល​មាន​ទទឹង​មួយ​ម៉ែត្រ​កន្លះ បណ្ដោយ​រហូត​ដល់​ផ្លូវ​ចូល​ផ្ទះ​ក៏​ដោ​យក៍ឈ្មោះ ញឹម ម៉ាច នៅតែ​ចចេស​រឹងរូស មិន​ព្រម​ទទួលយក​ឡើយ​ដោយ​ព្យាយាម​នៅតែ​បន្ត​ចង់បាន​ដី​របស់​គេ​ទទឹង ៣​ម៉ែត្រ​ទទឹង និង​បណ្ដោយ​៨៥​ម៉ែត្រ​ដដែល​។

​លោក​បញ្ជាក់ទៀតថា ភាគី​ខាង​នោះ​មិន​ត្រឹម​តែ​ចង់​ដណ្ដើម​យក​ដី​ស្របច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​បាន​ប្ដឹង​គាត់​ចូល​សាលាស្រុក​ថែមទៀត​ផង ខណៈ​ដែល​ម្ចាស់​ដី​ស្នើ​សុំ​លោក តុង សៀវ​មី ជា​អភិបាល​ស្រុក​មុខកំពូល មេត្តា​ដោះស្រាយ​រឿង​នេះ​ដោយ​យុត្តិធម៍​ផង​ដើម្បី​បញ្ចប់​បញ្ហា​។

​ជុំវិញ​ករណី​នេះ​លោកស្រី ញឹម ម៉ាច ដែល​រង​ការ​ចោទថា បាន​រំលោភ​យក​ដី​កម្មសិទ្ធិ​ខាងលើនេះ ភ្នាក់ងារ សារព័ត៌មាន​យើង មិន​អាច​ស្នើសុំ​ការបំភ្លឺ​ជាក់លាក់​បានទេ ដោយសារ​ទូរស័ព្ទ​របស់​លោកស្រី ញឹម ម៉ាច ត្រូវបាន​កូនស្រី​ជា​អ្នកទទួល​ជំនួស​ទៅវិញ ហើយ​សន្យាថា នឹង​ផ្ដល់​ព័ត៌មាន​ពិត​មកកាន់​ភ្នាក់ងារ
​សារព័ត៌មាន​យើង វិញ តែ​មិន​មាន​ការទំនាក់ទំនង​មក​វិញ​នៅ​ឡើយ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *