ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១១៩៦ ម៉ែត្រ នៅ​ស្រុក​លើកដែក​

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​កាត់​ខ្សែបូ ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​ប្រវែង ១១៩៦ ម៉ែត្រ ក្នុងនោះ​មាន​ប្រវែង ១០០០ ម៉ែត្រ មាន​ទទឹង ៥ ម៉ែត្រ និង​ប្រវែង ១៩៦ ម៉ែត្រ មាន​ទទឹង ៣.៥​ម៉ែត្រ ស្ថិ​នៅ​ភូមិ​ក្អម​សំណ​រលើ និង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្ត​កណ្ដាល​។ ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត កងកំលាំង​ទាំង​បី មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​រដ្ឋបាល​ស្រុក​លើកដែក ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច របស់​ខ្លួន​សម្រេច​បាន​សមិទ្ធផល​ជាច្រើន រួមទាំង​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការងារ​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេស​ការផ្ដល់​សេវា​រដ្ឋបាល សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត ឯកឧត្ដម​អភិបាលខេត្ត​ក៏​បាន​ស្នើ​ដល់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ត្រូវ​យកចិត្តទុកដាក់ អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ មាន​សុវត្ថិភាព​” ជាប្រចាំ​ដូច​ភ្លៀងរលឹម​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់​ការពារ នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ម្ដងទៀត ព្រោះ​ថា​ជំងឺ​កូវី​ដ​-១៩ គឺ​ជា​បី​សា​ចលាក់​មុខ ដូច្នេះ​យើង​ត្រូវ​សំអាត​អនាម័យ ដោយ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ជែល ឬ​អាកុល​ឱ្យបាន​ញឹកញាប់ ពិសេស​ពាក់​ម៉ាស់​ជានិច្ច​នៅពេល​ធ្វើដំណើរ​ចេញពីផ្ទះ ឬ​នៅ​កន្លែង​ប្រជុំជន ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។ គោរព​ច្បាប់​ចរាច​រណ៍ កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​បើកបរ​ដោយ​ស្ថានភាព​ស្រវឹង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​បេតុង​ប្រវែង ១១៩៦ ម៉ែត្រ បាន​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *