លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ​ម៉ែន សំអន បាន​អញ្ជើញ​ចូលរួម​ពិធី​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​នៅ​ខេត្ត​ស្វាយរៀង​

ខេត្ត​ស្វាយរៀង​៖​នា​ព្រឹក​ថ្ងៃអាទិត្យ ៧​កើត ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌រ​បស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​ជន​ងាយ​រងគ្រោះ ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ៥៨ គ្រួសារ សរុប ១០៦ គ្រួសារ មកពី ១០ ឃុំ​ក្នុង​ស្រុក​រំដួល ស្ថិត​សាលា​ស្រុក​រំដួល ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ​គណៈកម្មាធិកា​រ​សាខា​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹ​កដែល​ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខ ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។

​លោកជំទាវ​បាន​ផ្តាំផ្ញើ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ក្នុង​ការថែរក្សា សុខភាព ហើយ​កត្តា​ដែល​សំខាន់​នោះ គឺ​ការរស់នៅ​ត្រូវប្រកាន់យក​នៅ​ការរស់នៅ​ស្អាត ពិសារ​ទឹក​ដាំ​ពុះ ហូប ស្អាត សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ ណែនាំ​កូនចៅ​ឲ្យ​គោរព​ច្បាប់​ចរាចណ៍ គេង​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម ហើយ​ត្រូវ​ដាំ​ដំណាំ ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស សូម​ក្រើនរម្លឹក​ដល់ ប្រជាពលរដ្ឋ នៅ តាម​មូលដ្ឋាន​កុំឲ្យ​ធ្វេស​ប្រហេស​ពី​ជំងឺ​កូវី​ដ​-១៩ អោយសោះ​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ព្រោះ​មួយ​រយៈពេល​ដ៏​ខ្លី​នេះ មាន​ករណី​ឆ្លង​ថ្មី​ទៀត​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​នៅក្នុង​ប្រទេស​យើង ។​

​អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ១០៦ គ្រួសារ ក្នុង​១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ១ យួរ កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់​(​មុង ១ ភួយ ១ ក្រមា ១ សារុង ១) និង​ថវិកា ៥០,០០០ រៀល ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *