ឯកឧត្តម ជាវ តា​យ នាំ​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម​ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ខ្វះខាត​ជីវភាព នៅក្នុង​ស្រុក​ឈូក និង​ស្រុក​ជុំ​គិរី​

​ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​០១​រោជ ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ក្នុង​ខេត្ត សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួមមាន​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះខាត​ក្នុង​ជីវភាព ចំនួន​១០០ គ្រួសារ មកពី​ស្រុក ចំនួន ២​គឺ​ក្នុង​នោះ​មក​ពី​ស្រុក​ឈូក​ចំនួន​៥០​គ្រួសារ និង​ស្រុក​ជុំ​គី​រី​ចំនួន​៥០​គ្រួសារ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វត្ត​អង្គ​ឈូក ស្ថិតក្នុង​ឃុំ​ឈូក ស្រុក​ឈូក ខេត្ត​កំពត ។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ​ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាលខេត្ត បាន​នាំ​នូវ​ប្រសាសន៍ ផ្តាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ និង​បញ្ហា​ប្រឈម​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ដោយ​សម្តេច គោរព​ស្រលាញ់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​ទាំងអស់ ហើយ​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ​និង​គ្មាន​ការដោះស្រាយ​ឡើយ​។​

​ឯកឧត្តម ជាវ តា​យ បានបញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​យើង មាន​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​ដាក់ចេញ​នូវ​យន្តការ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ ការពារ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វិដ​-១៩ គឺ​មិន​មាន​ការឆ្លង​ដល់​សហគមន៍​ឡើយ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ក្រើនរំលឹក​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បន្ថែមទៀតដោយ ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា​។​

​ជាមួយ​ឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ អំពាវនាវ​ផង​ដែរ ដល់​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ យកចិត្តទុកដាក់​ចូល​រួម​ជំរុញ អប់រំ​ផ្សព្វផ្សាយ​ឲ្យដល់​គ្រួសារ​កូនចៅ​ប្រជាពល​រដ្ឋ​ពិសេស​យុវជន​ត្រូវ​ចូលរួម​អនុវត្ត​គោរព​ច្បាប់​ឲ្យបាន​ខ្ជាប់ខ្ជួន ជៀសឲ្យផុត​ពី​ការចរាចរ និង​ប្រើប្រាស់​គ្រឿងញៀន នឹង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ល្អ ដើម្បី​យើង​រួមគ្នា ជាមួយ​រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំង និង​បង្ការ​ទប់ស្កាត់ ចំពោះ​បញ្ហា​ទាំងនេះ​អោយ​បាន​។​

​អំណោយ​ដែល​បាន​ផ្ដល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​នា​ឱកាស​នោះ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូ​និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ព្រមទាំង​បាន​ចែក​ជូន​ថវិកា​ដល់​គ្រូពេទ្យ យុវជន​កាកបាទក្រហម អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ប្រជា​ការពារ​ភូមិ និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល សរុប​ថវិកា​អស់​ចំនួន ២,៤១០,០០០​រៀល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *