កាកបាទក្រហមកម្ពុជា រៀបចំ​ពិធី​សូត្រមន្ត​ថ្វាយព្រះព​រ សម្តេចម៉ែ ក្នុងឱកាស​ឳ​កាស​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់ ៨៤ យាង​ចូល ៨៥ ព្រះវស្សា នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា​

​ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ កាកបាទក្រហមកម្ពុជា បាន​ប្រារព្ធ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត ដើម្បី​ថ្វាយ​ព្រះរាជ​ពរជ័យ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់​៨៤ យាង​ចូល​៨៥​ព្រះវស្សា​។
​ពិធីសូត្រមន្ត​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ប្រជុំ​ន​ទី ហៅ​វត្ត​ក្រពើ​ហា ក្រោម​អធិបតីភាព លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី អនុប្រធាន​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​មាន​ការអញ្ជើញ​ចូលរួម លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា ជាច្រើន​នាក់​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា​ទាំងអស់ បាន​អញ្ជើញ​បូជា​ទៀន ធូប ផ្កា​ភ្ញី ថ្វាយ​ព្រះពុទ្ធ​ប្បដិមា និង​នាំ​យក​ទេយ្យវត្ថុ​ប្រគេន ព្រះសង្ឃ គង់នៅ​វត្ត​ប្រជុំ​នទី ហៅ​វត្ត​ក្រពើ​ហា និង​បាន​លើក​ហត្ថ​ប្រណម្យ​បួងសួង ព្រះ​រតនត្រ័យ​កែវ​ទាំងបី គុណបុណ្យ​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​នៅលើ​លោក ជាពិសេស សូម​ទេព្តា​រក្សា​ព្រះមហា​ស្វេត្រឆត្រ បារមី​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​ឫទី្ធ​តេជៈ​បារមី​ខ្លាំងក្លា​ទាំង​អស់ ជាពិសេស​បារមី ព្រះ​វិញ្ញាណក្ខន្ធ អតីត​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ សូម​ប្រោស​ព្រះរាជ​ប្រទាន ប្រោះព្រំ​នូវ​ទឹក​អម្រិត​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ថ្វាយ និង​សូម​ជួយ​បីបាច់​ថែរក្សា សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកប​ដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ និង​ព្រះ​ជន្មាយុ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​ប្រជានុរាស្ត្រ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ​ទូទាំង​ប្រទេស​យូរអង្វែង​រៀង​ដរាប​តទៅ​។​

​សូមបញ្ជាក់​ថា ៖ ទេយ្យវត្ថុ​ដែល​ប្រគេន​វត្ត​ប្រជុំ​ន​ទី ហៅ​វត្ត​ក្រពើ​ហា រួមមាន​៖ អង្ករ ១​តោន​, មី​ជាតិ ១០​កេស​, ត្រីខ ២​កេស​, ស្ករស ២៥​គីឡូក្រាម​, តែ ៥​គីឡូក្រាម​, ទឹកដោះគោ​ខាប់ ២​កេស​, កាហ្វេ​កញ្ចប់ ២​កេស​, អូរ​វ៉ាន់​ទីន ២​កេស​, ទឹកក្រូច ១០​កេស​, ទឹកបរិសុទ្ធ ១០​កេស​, មៀន​កំប៉ុង ២​កេស​, ផ្លែឈើ​ស្រស់ ២​កន្ត្រក​, ផ្កា​ស្រស់ ២​កន្ត្រក និង​បច្ច័យ​ចំនួន ១០​លាន​រៀល​។ ប្រគេន ព្រះចៅអធិការ​វត្ត​-​ព្រះសង្ឃ ៥​អង្គ ក្នុង​មួយ​វត្ត ដោយ​ក្នុង​១​អង្គៗ​ទទួលបាន​៖ បច្ច័យ​, សា​ដក ១, ចង្ហាន់ ១​ស្រា​ក់ និង​បង្អែម ១​ស្រា​ក់​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *