(កណ្ដាល)៖ លោក ចៅ តុល នៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយមកប្រគល់ជូនហា កឹមស្រុកកោះធំសំរាប់ចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលរងគ្រោះដោយទឹកជំនន់ចំនួនជាង១៥០០គ្រួសារ និងព្រមទាំងឧបត្ថម្ភការចាក់ផ្លូវពង្រីកបេតុងឱ្យធំទូលាយជាងមុន , ការដាក់អំពូលសឡាបំភ្លឺផ្លូវ ,ការចាក់ច្រាំងទន្លេ ,ការរៀបឥដ្ឋកន្សែង(ការ៉ូឡា )នៅបរិវេណវិហារឥស្លាម ,ការធ្វើខ្លោងទ្វាវិហារឥស្លាម , និងសាងសង់អគារវេសនដ្ឋានមួយខ្នង ព្រមទាំងម៉ាស់ ជេល អាល់កុល ម៉ាស៊ីនវាស់កំដៅ និងថ្នាំពេទ្យជាដើម សំរាប់សាសនិកមកថ្វាយបង្គុំនៅវិហារផងដែរ ។
សកម្មភាពសប្ប្រសធម៍នេះក៍ឃើញមានការអមដំណើរដោយសប្បុរសជនមួយចំនួនផងដែរ ដែលត្រូវបានលោកចៅ តុល គៀរគរមកជួយឧបត្ថម្ភបន្ថែមឲ្យកាន់តែច្រើនឡើងៗថែមទៀតដើម្បីជួយពលរដ្ឋស្រុកកោះធំ និង ពង្រីកសមិទ្ធផលនានាជាច្រើនផ្សេងទៀតឲ្យមានការរីកចំរើនទៅមុខជាលំដាប់ ។
មានប្រសាសន៍នាឱកាសនេះ លោកចៅ តុល បានពាំនាំនូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយតែងតែបារម្ភចំពោះប្រជារាស្ត្រកូនចៅមិនថាយប់ឬថ្ងៃឡើយ។
លោកចៅ តុល បន្តថា ” អរគុណសន្តិភាព ” , ទីណាមានទុក្ខលំបាក ទីនោះតែងតែមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្គ្រោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ ព្រោះគណបក្សប្រជាជនស្រលាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិ ប្រជាជនជានិច្ចនិរន្ត ។
លោកចៅ តុល ក៍បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានហានិភ័យកើតឡើជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
លោក ចៅ តុល អនុប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកោះធំបញ្ជាក់ទៀតថា ទម្រាំស្រុកទេសយើងបានមករីកចំរើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារនិងប្រាក់ខែល្អៗដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ ។
លោកចៅ តុល ក៍បានផ្ដែផ្ដាំដល់ពលរដ្ឋទាំងអស់បន្តអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កុំឱ្យជម្ងឺនេះរីករាលក្នុងសហគម ដ្បិតរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងមែនពិត ប៉ុន្តែសុំឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាផងដែរ ។
ក្រុមសប្បុរសជនឈ្មោះ ឧកញ៉ា សួន វីរៈតារា , ឧកញ៉ា ហាំង គា , លោកលឹម លាងឆាយ និងលោកស្រី ម៉ៅ មករា
បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរឥស្លាមដែលកំពុងរងគ្រោះរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិសេសមានចិត្តរំភើបពេលឃើញអាជ្ញាធរខេត្តកណ្ដាល ពិសេសគណៈពង្រឹងស្រុកកោះធំ ដែលមានលោក ចៅ តុល ដែលតែងតែខ្នះខ្នែងតែងតែចុះជួយដល់ពលរដ្ឋរងគ្រោះ ដែលនេះញ៉ាំងឱ្យមានចិត្តចង់ចូលរួមជួយ ហើយបានមូលមតិគ្នា ឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការផងដែរ ។
ស្ថិតក្នុងឱកាសនេះដែរ ក្រុមប្រជាពលរដ្ឋជាង១៥០០គ្រួសារបានសំដែងទឹកមុខញញឹមញញេម សប្បាយរីករាបំផុត ឥតឧបមា ពួកគាត់មានការត្រេកអរណាស់ ចំពោះទឹកចិត្តដ៍ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិតគូរយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់ ។ ពិសេសបំផុតគឺ សូមលើកម្រាមដៃ១០ អរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងលោក ចៅ តុល និងសប្បុរសជននានាទាំងអស់ ដែលមិនបំភ្លេចពលរដ្ឋចោល ហើយតែងតែជួយឃើញមុខជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច មិនដូចបក្សផ្សេងទេ ដែលបានតែមាត់ តែគ្មានបានជួយអ្វីដូចបក្សប្រជាជនសោះឡើយ ៕