(កណ្ដាល)៖ នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២០នេះ ក្រុមប្រជាពលរដ្ឋចំនួន១៤០គ្រួសារបានសំដែងទឹកមុខញញឹមញញេមនៅគ្រាដែលស្នងការនគរបាលខេត្តកណ្ដាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ព្រមទាំងសប្បុរសជនរួមមាន លោក គឹម តូ , លោក មាស ហ៊ត , លោកស្រី បេ លក្ខិណា បានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅសង្កាត់ដើមមាន ក្រុងតាខ្មៅដែលកំពុងរងគ្រោះដោយទឹកជំនន់ ។
ក្រុមប្រជាពលរដ្ឋដែលទទួលជំនួយនេះបានប្រាប់អង្គភាពពត័៌មាន ពួកគាត់មានការត្រេកអរណាស់ ចំពោះទឹកចិត្តដ៍ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលបានគិតគូរយកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋ ខណៈដែលពួកគាត់កំពុងមានទុក្ខកង្វល់ទឹកលិចលង់ ។ សូមអរគុណដល់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត រួមទាំងថ្នាក់ដឹកនាំខេត្តកណ្ដាលទាំងអស់ ដែលមិនបំភ្លេចពលរដ្ឋចោល ហើយតែងតែជួយឃើញមុខជួយរាល់គ្រាមានអាសន្តអន់ក្រជានិច្ច មិនដូចបក្សផ្សេងទេ ដែលបានតែមាត់ តែគ្មានបានជួយអ្វីដូចបក្សប្រជាជនសោះឡើយ ។
មានប្រសាសន៍នាឱកាសនេះ លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ ហើយតែងតែបារម្ភចំពោះប្រជារាស្ត្រកូនចៅមិនថាយប់ឬថ្ងៃឡើយ។
លោកស្នងការបន្តថា ទីណាមានទុក្ខលំបាក ទីនោះមានគណបក្សប្រជាជនកម្ពុជាជានិច្ច ដែលចាំសង្គ្រោះជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ឡើយ ពោលគឺជួយទាំងអស់ ព្រោះគណបក្សប្រជាជនស្រលាញ់ជាតិ និងតែងតែនៅជាមួយប្រជាជាតិ ប្រជាជនជានិច្ចនិរន្ត ។
លោកស្នងការក៍បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានហានិភ័យកើតឡើជាយថាហេតុ ការពារពីសត្វអសិរពិសនានា ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅ ប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។
លោកស្នងការបញ្ជាក់ទៀតថា ទម្រាំស្រុកទេសយើងបានមករីកចំរើនមកសព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណាដើម្បីដឹកនាំនាវាមួយនេះឱ្យមានសុខសន្តិភាពល្អ មានសេដ្ឋកិច្ចរឹងមាំ ដែលញ៉ាំងឱ្យវិនិយោគិនបរទេសចូលមកវិនិយោគកាន់តែច្រើនឡើងៗ ដើម្បីបង្កើនសេដ្ឋកិច្ចឲ្យកាន់តែរីកលូតលាស់ និងផ្ដល់ការងារនិងប្រាក់ខែល្អៗដល់ប្រជារាស្ត្រខ្មែរកាន់តែច្រើនឡើងៗផងដែរ ។
លោកឧត្តមសេនីយ៍ទោស្នងការក៍បានផ្ដែផ្ដាំដល់ពលរដ្ឋទាំងអស់បន្តអនុវត្តន៍តាមវិធានការកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់កយំឱ្យជម្ងឺនេះរីករាលក្នុងសហគម ដ្បិតរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពខ្លាំងក្នុងការគ្រប់គ្រងមែនពិត ប៉ុន្តែសុំឲ្យពលរដ្ឋចូលរួមទាំងអស់គ្នាផងដែរ ។
ក្រុមសប្បុរសជនឈ្មោះ គឹម តូ , លោក មាស ហ៊ត , លោកស្រី បេ លក្ខិណា បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានចិត្តអាណិតអាសូរដល់ពលរដ្ឋខ្មែរដែលកំពុងរងគ្រោះរងគ្រោះដោយជំនន់ទឹកភ្លៀង និងពិសេសមានចិត្តរំភើបពេលឃើញអាជ្ញាធរខេត្តកណ្ដាលតែងតែចុះជួយដល់ពលរដ្ឋរងគ្រិះ ដែលនេះញ៉ាំងឱ្យក្រុមហ៊ុនមានចិត្តចង់ចូលរួមជួយ ហើយបានមូលមតិគ្នា ឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការផងដែរ ។
សូមបញ្ជាក់ផងដែរថា ទូទាំងខេត្តកណ្ដាល មានស្រុក២ និងក្រុង១ ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមានស្រុកកណ្ដាលស្ទឹង ស្រុកអង្គស្នួល និងក្រុងតាខ្មៅ ៕