គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ៦០​គ្រួសារ នៅ​ស្រុក​ក្រឡាញ់ បាន​ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២០ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​លោកជំទាវ ទា​ង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ក្រុមគ្រួសារ​ងាយ​រងគ្រោះ មាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មាន​កូន​ច្រើ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ ចំនួន ៦០​គ្រួសា នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិកា​ក​សាខា ដែល​ជានិច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ជាពិសេស​ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​ល​ជំងឺ​កូវី​ដ​-១៩ បាន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុង​ការប្រកប​របរ​ទ​ទួល​ទាន​ប្រចាំថ្ងៃ​។ លោកជំទាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា អំណោយ​មនុស្សធម៌​ទាំងអស់នេះ គ្រាន់តែ​អាចជួយ​សម្រួល​ការខ្វះខាត​របស់​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​រដូវវស្សា​បាន​ឈាន​ចូល​មក​ដល់​ហើយ ត្រូវ​រួសរាន់​ត្រៀមលក្ខណៈ​បង្កបង្កើន​ផល ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​យើង និង​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ក៏ដូចជា​ការរក​ទី​សុវត្ថិភាព​ដើម្បី​ការពារ​ខ្លួន​ពី​ផ្គរ​រន្ទះ ដែល​អាច​កើតឡើង​ជា​យថាហេតុ​។​

​លោកជំទាវ ក៏​បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មិន​ត្រូវ​ធ្វេសប្រហែស​អំពី​ជំងឺ​កូវី​ដ​១៩ ដែល​ជា​បញ្ហា​ប្រឈម​រួម​ទូទាំង​សកលលោក​នាពេលនេះ​ឡើយ ទោះ​បី​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ប្រទេស​យើង​មាន​តិចក្តី តែ​យើង​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ និង​ត្រៀម​ទប់ស្កាត់​គ្រប់ពេលវេលា ដោយ​ធ្វើ​អនាម័យ​សុខភាព​ឱ្យបាន​ជា​ប្រចាំ ដើម្បី​ការពារ​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង ក្រុមគ្រួសារ​កុំឱ្យ​មាន​ឆ្លង​មេ​រោគកូ​វីដ​១៩ សំខាន់​ក្នុង​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​យើង​។​

​លោកជំទាវ​អនុប្រធាន ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្ត​ឱ្យបាន​ជា​ប្រចាំ​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល​គឺ ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹកសាប៊ូ អាល់​កុល ឬ​ជែល និង​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ និង ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស នៅពេល​ក្អក ឬ​កណ្តាស នៅក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ជាដើម​។ ម្យ៉ាងវិញទៀត ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង នឹង​ក្រុម​គ្រួសារ​របស់​ខ្លួន សំខាន់​កាត់បន្ថយ​ឱ្យបាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ការអប់រំ​កូនចៅ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​ខិតខំ​ប្រកប​មុខរបរ​បង្កបង្កើន​ផល​ធ្វើ​ស្រែចម្ការ ដើម្បី​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​បន្ថែម​ទៀត​ផង​។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​១​គ្រួសារ​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ អាវយឺត​២ និង​ថវិកា​៤​ម៉ឺន​រៀល​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *