ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA

ភ្នំពេញ​៖ ឯកឧត្ដម​ទេស​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) ស្តីពី​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​(​ដំណាក់កាល​ទី​២)​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង និង​គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ថា ការធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ និង​ការធ្វើឱ្យ​ប្រសើរ​ឡើង​ច្រកទ្វារព្រំដែន​អន្តរជាតិ ក៏​ដូចជា​ការបើក​ច្រកទ្វារ​អន្តរជាតិ​ថ្មី​ជាមួយ​ប្រទេសជិតខាង គឺជា​កម្លាំងចលក​រលើ​ក​កម្ពស់​វិស័យ​ភស្តុភារ​កម្ម​ដែល​អាច​ប្រកួតប្រជែង​បាន​ជាមួយ​ប្រទេស​ក្នុង​តំបន់​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​ច្រកទ្វារ​ព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀង ដោយ​កម្ពុជា​បាន​ស្នើ​ភាគី​ថៃ​ដាក់ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន ពោល​គឺ​បើក​ឱ្យ​រថយន្ត​ដឹកទំនិញ​(​កុង​ទី​ន័រ​) ចេញ​ចូល​តាម​ច្រក​ស្ទឹង​បត់ ចំណែក​ការ​បំពេញបែបបទ​ឯកសារ​ត្រូវធ្វើ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​កត្តា​ផ្សេងៗ ដែល​ចាំបាច់​សម្រាប់​ទ្រទ្រង់​គម្រោង​នេះ រួម​មាន​បទដ្ឋាន​គតិ​យុ​ត្តិ ប្រភព​ហិរញ្ញប្បទាន និង​ការចូលរួម​ពី​វិស័យ​ឯកជន ព្រម​ទាំង​ការបង្កើត​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ភស្តុភា​រកម្ម ការប្រើប្រាស់​កម្មវិធី​ព័ត៌មានវិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ឯកសារ​ផងដែរ​។​

​ជាមួយគ្នានេះ តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​អន្តរជាតិ​ជប៉ុន​បាន​បង្ហាញ​ការគាំទ្រ​លើ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិស័យ​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន ជា​ពិសេស​ការធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​នានា​ជាមួយ​ប្រទេសជិតខាង ដើម្បី​លើកកម្ពស់​ឧត្ដម​ប្រយោជន៍​សេដ្ឋកិច្ចជាតិ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *