ស្រវឹងស្រា​ជោគជាំ​ហើយ​នៅ​តែ​បើកបរ​ទៀត​មានអី​ដួល​បែក​មុខ​បែក​មាត់​សន្លប់​ស្តូកស្តឹង​រង​របួសធ្ងន់​នៅ​ស្រុក​ស្វាយទាប​

ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​ដួលសន្លប់​ស្តូកស្តឹង​ខ​ណះ​ដែល​ស្រវឹងស្រា​ជោគជាំ​ហើយ​មិន​ព្រម​សម្រាក​នៅ​តែ​បើកបរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​ៈ​១០​នាទី​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០២០​នៅត្រង់​ចំណុច​ផ្លូវ​ជាតិ​លេខ​៣១៧ ស្ថិតក្នុង​ភូមិ ទន្លៀ​ង ឃុំ រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

​យោងតាម​សមត្ថកិច្ច​បាន​អោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR 5297 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ឈ្មោះ សួស សាក់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ ជប់ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត​ស្វាយរៀង រងរបួស​ធ្ងន់​(​ពាក់មួក​សុវត្ថិភាព​)​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង​។​

​ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ អ្នកបើកបរ​ម៉ូតូ​បាន​ងងឹតមុខ​បណ្តាល​ដួលសន្លប់​ស្តូកស្តឹង​តែម្តង​ត្រូវបាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​អ្នករងរបួស​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​រីឯ​មធ្យោបាយ​បាន​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​មាំ​ង​ថ្កោល (​ម៉ូតូ​ខូចខាត​ស្រាល​)

​មូលហេតុៈ អ្នកបើកបរ​ស្រវឹងស្រា ៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *