​សម្តេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះរាជ​ពិធី​សាសនា​ខួប​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះអង្គ​

នៅ​ព្រឹក ថ្ងៃ​ចន្ទ ១១​រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ព្រះរាជ​ពិធី​សាសនា​ខួប​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះអង្គ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ ព្រះទីនាំង​ទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង​។

​សូមជម្រាបថា ថ្ងៃទី ២៩​ខែតុលា ឆ្នាំ ២០២៤ ស្អែក​នេះ គឺជា​ខួប​២០​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រប់​ខួប​២០​ឆ្នាំនេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ធំៗ​របស់​ជាតិ បាន​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ថ្វាយ​ព្រះអង្គ​ជា​បន្តបន្ទាប់ ក្នុងនោះ ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា សមាជិក​ព្រឹទ្ធសភា និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ទាំងអស់ បាន​បួងសួង​ដល់​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិីយានី ជាពិសេស​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ​ជាទី​សក្ការៈ សូម​ព្រះអង្គ​តាម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​នូវ​ព្រះរាជ​សព្វ​សាធុការ​ពរជ័យ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​៤ ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *