​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​  ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​វិមាន​រដ្ឋ​ធម្មនុញ្ញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ជិត​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។

​វិមាន​រដ្ឋ​ធម្មនុញ្ញ ជា​សំណង់​និមិត្តរូប​នៃ​រដ្ឋធម្មនុញ្ញ និង​ជា​បេតិកភណ្ឌ​ជាតិ​ដ៏​វិសេសវិសាល​មួយ កសាង​ឡើង​ក្នុង​សម័យកាល​ដ៏​រុងរឿង​ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។ ស្ថាបត្យកម្ម នៃ​សំណង់​បេតិកភណ្ឌ​ជាតិ​នេះ ស្ថាបត្យក​រ បាន​ធ្វើ​សំយោគ​បញ្ចូល​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម ញ៉ាំង​ឱ្យ​គ្រប់​ផ្នែក​នៃ​សំណង់​នេះ​ផ្សារភ្ជាប់​ដោយ​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​សណ្ឋាន​ជា​រូបភាព​សំយោគ​រវាង
១)​ស្ថាបត្យកម្ម​ក្រិក​រ៉ូ​ម៉ាំង សម្ដែង​នូវ និមិត្តរូប​នៃ​គុណ​តម្លៃ​ទំនើប
២)​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​សម្ដែង​នូវ​និមិត្តរូប​នៃ​គុណ​តម្លៃ​ខ្មែរ ដែល​គុណ​តម្លៃ​ទាំងពីរ​នេះ មាន​ចារឹក​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *