​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តែង​នូវមោទនភាព ដែល “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​បណ្តាញ​សង្គម នា​ថ្ងៃ​ទី ០២ ខែ​កញ្ញា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​នូវ មោទនភាព​យ៉ាង​ក្រៃលែង ​ដែល “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ទទួលបាន​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ។​

​សម្តេច​មានប្រសាសន៍​ដូចនេះ​ថា ៖ កាលពី​ថ្ងៃ​ទី​២២ សីហា ២០២៤ កន្លងទៅ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​បាន​ប្រកាស​បង្កើត “​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​” ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ហើយ​ដែល​ចាប់ពី​ថ្ងៃ​ទី​២៦ សីហា ២០២៤ មក ក្រុមការងារ​មូលនិធិ​បានចាប់ផ្តើម​ទទួល​ការ​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ពី​ជនរួមជាតិ​ខ្មែរ​គ្រប់ទិសទី​ទាំង​ក្នុង និង​ក្រៅប្រទេស ។​

​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្រៃលែង ដែល​មូលនិធិ​មួយ​នេះ​បាន​ទទួល​ការគាំទ្រ​យ៉ាង​ផុលផុស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជន​ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និង​បងប្អូន​ជាច្រើន​នៅ​តាម​មូលដ្ឋាន​ភូមិ​ស្រុក តាមរយៈ​ការ​សស្រាក់សស្រាំ​ចូលរួម​បរិច្ចាគ​ថវិកា មាន​តិច មាន​ច្រើន​ទៅតាម​លទ្ធភាព និង​ប្រកបដោយ​ស្នាមញញឹម​សប្បាយ​រីករាយ​ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ និង​ស្មារតី​ខ្មែរ​តែ​មួយ ។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ខ្លួន​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​ផ្ទាល់ ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ប្រគេន​ថ្វាយ​ជូន​ចំពោះ​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ អង្គ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និង​បងប្អូន​ជនរួមជាតិ​ទាំងអស់ ចំពោះ​ការចូលរួមចំណែក​ដ៏​ឧត្តុង្គឧត្តម​ថ្លៃថ្លា​នេះ ដែល​នេះ​គឺ​ជា​វិភាគទាន​ដ៏​មាន​តម្លៃ​បំផុត និង​មិន​អាច​កាត់ថ្លៃ​បានឡើយ ហើយក៏​ជា​ការឆ្លុះបញ្ចាំង​អំពី​ទឹកចិត្ត​មនសិការ​ស្នេហា​ជាតិ​មាតុភូមិ​របស់​ជនរួមជាតិ​ខ្មែរ​យើង ដែល​តែងតែ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបូជា​លះបង់​គ្រប់បែប​យ៉ាង​នៅក្នុង​មហា​ចលនា​ជាតិ​ដើម្បី​បុព្វហេតុ​កសាង ការពារ និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន និង​ស្មារតី​នៃ​ខឿន​ការពារជាតិ​របស់​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ ៕

​ក្រុមការងារ​មូលនិធិ​បាន និង​កំពុង​ខិតខំ​រៀបចំ​លិខិត​ថ្លែងអំណរគុណ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​សប្បុរសជន​ជា​បន្តបន្ទាប់​យ៉ាង​សស្រាក់សស្រាំ ។ ទន្ទឹមគ្នានេះ ខ្ញុំ​ក៏​សូម​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ មេត្តា​បន្ត​ចូលរួម​ឱ្យបាន​កាន់តែ​ច្រើន​មូល​មី​បន្ថែមទៀត ហើយ​ក្រុម​ការងារ​មូលនិធិ​នឹង​បន្ត​ទទួល​ស្វាគមន៍​ដោយ​ក្តី​រីករាយ ៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *