ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការបំពេញ​ការងារ​របស់​មន្ត្រី ពិសេស​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា (Cambodia e-Arrival) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការបំពេញ​ការងារ​របស់​មន្ត្រី ពិសេស​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​អេឡិចត្រូនិក​ស​លាកប​ត្រ​ចូល​ព្រះរាជាណាចក្រ​កម្ពុជា (Cambodia e-Arrival) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ប្រព័ន្ធ​អេឡិចត្រូនិក Cambodia e-Arrival បង្ក​ភាព​ងាយ​ដល់​អ្នកដំណើរ​គ្រប់​ជាតិ​សាសន៍ និង​នៅ​គ្រប់​ទីកន្លែង អាច​ចូល​ទៅ​បំពេញ​ព័ត៌មាន​ជាមុន នៅក្នុង​ប្រអប់​ស​លាកប​ត្រ​អន្តោប្រវេសន៍ (​រួម​ទាំង​ពាក្យស្នើសុំ​ទិដ្ឋាការ​ពេលមកដល់​) ទម្រង់​លិខិត​រាយការណ៍​គយ និង​ទម្រង់​លិខិត​ប្រកាស​សុខភាព​នៅ​ក្នុង​ប្រព័ន្ធ Cambodia e-Arrival​។ ក្នុងនោះ លោកអ្នក មិនចាំបាច់​ចំណាយ​ពេលវេលា​បំពេញ​ឯកសារ​ដោយ​ដៃ នៅ​ពេល​មក​ដល់​ច្រកទ្វារ​អន្តរជាតិ​កម្ពុជា (​ផ្លូវអាកាស​) ទៀតឡើយ​៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *