សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​

នៅ​ព្រឹក ថ្ងៃ​ពុធ ១០​កើត ខែ​ស្រាពណ៍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​យោងតាម​ព្រះរាជសារ​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤​កន្លងទៅនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ជូន​ជនរួមជាតិ​ថា ព្រះអង្គ​នឹង​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ​។
​ក្នុងអំឡុងពេល​នៃ​ការយាង​បំពេញ​ព្រះរាជទស្សនកិច្ច​នៅ​ប្រទេស​ចិន​នេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង បាន​សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​នូវ​ព្រះរាជកិច្ច​ទាំងឡាយ​ជូន​ទៅ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​បំពេញ​ថ្វាយ​ព្រះអង្គ​។

​សូម​ក្រាប​ថ្វាយ​ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *