ខេត្តព្រះវិហារ ៖ ក្នុងរយៈពេល ២ថ្ងៃ ( ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០ ) នៃការឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះវិហារបានទទួលភ្ញៀវទេសចរសរុបចំនួន២២,៩០០នាក់ ក្នុងនេះ ភ្ញៀវជាតិចំនួន ២២,៧៧៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន១២២នាក់។
ជាមួយនឹងការទស្សនាកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរនានានៅក្នុងខេត្ត ភ្ញៀវទេសចរទាំងអស់ក៏ទទួលបាននូវសុខសុវត្ថិភាពល្អ ទាំងការធ្វើដំណើរ ស្នាក់នៅ និងទទួលទានអាហារនៅតាមគោលដៅនិមួយៗ ពិសេសបានចូលរួមអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ ដែលក្រសួងទេសបានដាក់ចេញ ក៏ដូចជាគោរពតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលវិធានទាំងនេះមន្ទីរទេសចរណ៍បានផ្សព្វផ្សាយដល់គ្រប់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៏ និងតាមរមណីយដ្ឋាន ក៏ដូចជាសហគមន៍គោលដៅទេសចរណ៍ក្នុងខេត្ត៕