(កណ្ដាល)៖ លោកខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល ។ នេះបើតាមអនុក្រិតស្ដីពីការតែងតាំងមន្ត្រីរាជការដែលភ្នាក់ងារtamaonewsNews ប្រចាំខេត្តទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ ។
លោកខុន សេរីរដ្ឋា ត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំល្អ មានព្រហ្មវិហាធម៍ល្អបំផុត ជាមេដែលមានសមត្ថភាពពេញលេញ មានទំនាក់ទំនងល្អ សីលធម៍ សុជីវធម៍ល្អ ពិសេសមហាជននៅស្រុកអង្គស្នួលមានការពេញចិត្ត អាឡោះអាល័យលោកជាពន់ពេក ។