ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ស្ដាប់​បទ​បង្ហាញ​អំពី​ប្រព័ន្ធ​អភិបាលកិច្ច​រដ្ឋ​បា​វ៉ា​រី​យ៉ា​

នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៤ ត្រូវ​នឹង​ពេល​រសៀល​នៅ​ប្រទេស​កម្ពុជា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា បន្ត​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​ស្តីពី​«​ប្រព័ន្ធ​អភិបាលកិច្ច​ពហុ​កម្រិត នៃ​រដ្ឋ​បា​វ៉ា​រី​យ៉ា​» រៀបចំ​នៅ​ក្រសួងមហាផ្ទៃ កីឡា និង​សមាហរណកម្ម ក្នុង​ទីក្រុង​ម៉ូ​និក នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។​

​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អភិបាលកិច្ច​ពហុ​កម្រិត នៃ​រដ្ឋ​បា​វ៉ា​រី​យ៉ា លោក Harald Welsch ប្រធាន​នាយកដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ និង​សមាហរណកម្ម រដ្ឋ​បា​វ៉ា​រី​យ៉ា បាន​គូសបញ្ជាក់ អំពី​ភាពខុសគ្នា​រវាង​មុខងារ​រដ្ឋ និង​រដ្ឋបាល​មូលដ្ឋាន (​ស្វយ័ត​) យន្តការ និង​ស្ថាប័ន​សហប្រតិបត្តិការ​ខ្សែបណ្តោយ ការត្រួតពិនិត្យ បច្ចេកទេស ច្បាប់ និង​ហិរញ្ញវត្ថុ​នៅ​កម្រិត​រដ្ឋបាល​មូលដ្ឋាន​។​

​សូម​រម្លឹកថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ធ្វើដំណើរ​ពី​មាតុប្រទេស មក​ទស្សនកិច្ច​នៅ​សហព័ន្ធ​ស្វីស និង​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤​។

​សម្រាប់​កម្មវិធី​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នឹង​ទទួល​ជួប​សម្ដែង​ការគួរសម​ដោយ​ឯកឧត្តម Eric Beisswenger រដ្ឋលេខាធិការ​ក្រុមប្រឹក្សារដ្ឋ​បា​វ៉ា​រី​យ៉ា និង​បន្ត​ដឹកនាំ​គណៈប្រតិភូ​ស្ដាប់​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​ភារកិច្ច និង​មុខងារ​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ខ្ពស់ ការត្រួតពិនិត្យ​រដ្ឋបាល​មូលដ្ឋាន និង​ការរៀបចំ​ពហុ​កម្រិត​សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ​និង​ការការពារ​ប្រជាពលរដ្ឋ​នៅ​រដ្ឋ​បា​វ៉ា​រី​យ៉ា​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *