លោក​ឧកញ៉ា​តាំង​សុខ​ឃី​និង​លោកជំទាវ​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​រួបរួម​បច្ច័យ​ជួយ​កសាង​អគារសិក្សា​សាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួ​រ គ្រី​

​ខេត្ត​កណ្ដាល​៖ នា​ព្រឹក​ថ្ងែ​ទី​២៨ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្ដម នូ សា​ខន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ព្រមទាំង​សហការី មន្ត្រីរាជការ​សាលាខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង គណៈ​អភិបាលក្រុង​-​ស្រុក ទូទាំង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ផ្កាប្រាក់​មហា​សាមគ្គី​រួបរួម​បច្ច័យ​ជួយ​កសាង​អគារសិក្សា​សាកលវិទ្យាល័យ សម្ដេចព្រះសង្ឃរាជ បួ​រ គ្រី ស្ថិត​នៅ​វត្ត​ព្រះឥន្ទ្រ​សាមគ្គីធម៌ នៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។

“​បុណ្យផ្កា​ប្រាក់​មហា​សាមគ្គី ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​អភិវឌ្ឍ និង​លើកកម្ពស់​ធនធាន មនុស្ស និង​ព្រះសង្ឃ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​រីកចម្រើន​ឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ដំបូល​សន្តិភាព ព្រះពុទ្ធសាសនា ត្រូវបាន​ចាត់ទុកជា​សាសនា​របស់​រដ្ឋ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *