សាកលវិទ្យាល័យ​សម្តេច​ព្រះ​មហាសង្ឃរាជ បួ​រ គ្រី ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤, រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប្រាប់​និស្សិត និង​សម​និស្សិត​ពី​គុណ​តម្លៃ​នៃ​ការសិក្សា​ថ្នាក់ឧត្តម​

(​កណ្ដាល​)៖ សាកលវិទ្យាល័យ​សម្តេច​ព្រះ​មហាសង្ឃរាជ បួ​រ គ្រី បាន​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤​ហើយ ក្រោម​អធិបតីភាព​លោក​សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​សម្តេច​ព្រះ​មង្គលទេពាចារ្យ វង្ស អានេ​តា ​សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ជា​ព្រះ​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​សម្ដេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី​។​

​ស្ថិតនៅ​ក្នុង​ពិធី​បើក​បវេសនកាល និង​ពិធី​ចែក​សញ្ញាបត្រ​ឆ្នាំ​សិក្សា​មូលដ្ឋាន​ប្រគេន​-​ជូន ​សមណ​និស្សិត និស្សិត​នៃ​សាកលវិទ្យាល័យ​សម្តេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២៤​នេះ លោក​សុខ ចិន្តា​សោភា បាន​ថ្លែង​ប្រាប់​សម​និស្សិត និង​និស្សិត​ទាំង​ជិត​២​ពាន់​នាក់ ពី​គុណ​តម្លៃ​ដ៍​ធំ​ធេង​នៃ​ថ្នាក់​ឧត្តម​សិក្សា​នេះ ពិសេស​គឺ​បាន​សិក្សា​ដោយ​ឥតគិតថ្លៃ​នៅ​សាកល​វិទ្យា​សម្ដេចព្រះ​មហាសង្ឃរាជ​បួ​រ គ្រី ដូច្នេះ​ប្អូនៗ​ទាំងអស់គ្នា ត្រូវ​តាំងចិត្ត​ខិតខំ​សិក្សា​រៀនសូត្រ ស្រាវជ្រាវ​ឲ្យដល់​ទីបំផុត ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​បញ្ញវន្ត ជា​សរសរ​ទ្រូង​ប្រទេសជាតិ​ដ៍​មាន​សមត្ថភាព ។​

​លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​តស៊ូ​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​រុងរឿង រីកចម្រើន​ទៅ​មុខជា​លំដាប់ ក្នុង​នោះ​វិស័យ​អប់រំ ត្រូវបាន​យកចិត្តទុកដាក់​ណាស់ ធ្វើយ៉ាងណា បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ហើយ​ប្អូនៗ​ផ្ទាល់ ត្រូវ​ខំ​រៀន ព្រោះ​សាកលវិទ្យាល័យ​នេះ មិន​បាន​យក​ថវិការ​ពី​ប្អូនៗ​ទេ ហើយ​ថែមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បីៗ​នៅ​អន្តរជាតិ​ជាច្រើន​ទៀត ដែល​ផ្ដល់​ឱកាស​ឲ្យ​ប្អូនៗ​អាច​ទៅ​សិក្សា​នៅ​បរទេស​បាន ឲ្យតែ​មាន​សមត្ថភាព ហើយ​មក​វិញ​ចូលរួម​បម្រើ​ជាតិ មាតុភូមិ​យើង​កាន់តែ​រីក​តែ​រីកចម្រើន​ឡើង​ថែម​ទៀត​។​

​ជាមួយគ្នានេះ​ដែរ​សម្តេច​ព្រះ​មង្គលទេពាចារ្យ វង្ស អានេ​តា បាន​មាន​ថេរ​ដីកា​រថា ការសិក្សាអប់រំ​ជា​កត្តា​ចម្បង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​គ្រប់​សម័យកាល សម្រាប់​កសាង​ធនធានមនុស្ស ជាពិសេស បណ្តុះបណ្តាល​យុវជន​ឱ្យក្លាយ​ទៅ​ជា​ចលករ​ដ៏​ប្រពៃ​ដែល​មាន​សមត្ថភាព ជំនាញ​ប្រកបដោយ​ប្រសិទ្ធភាព​អនុវត្ត ដើម្បី​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​ជាមួយ​រាជ​រដ្ឋភិបាល​កម្ពុជា ឱ្យបាន​ចម្រើន​ជឿនលឿន​ជា​អារ្យ​ប្រទេស​។ វិស័យ​អប់រំ​ជា​កាតព្វកិច្ច​របស់​គ្រឹះស្ថាន​អប់រំ និង​ជា​កាលានុវត្តភាព​សម្រាប់​យុវជន​ខ្មែរ​គ្រប់រូប ហើយ​មិន​ត្រូវ​ក្លាយ​ជារ​បាំង​ផ្លូវ​នៃ​ការសិក្សា​ស្រាវជ្រាវ​ដោយសារតែ​លទ្ធភាព​នៃ​ការបង់ថ្លៃ​នោះឡើយ​។​

​សម្ដេច​មាន​ថេរ​ដីកា​ទៀតថា ការបង្កើត​សាកលវិទ្យាល័យ​សម្តេចព្រះ​មហា​សង្ឃរាជ បួ​រ គ្រី នេះ​ឡើង​ក្នុង​បុព្វហេតុ​វិស័យ​អប់រំ​ជា​ឧត្តម​ប្រយោជន៍​ដល់​កូន​ខ្មែរ​គ្រប់​ជំនាន់​តទៅ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​និស្សិត​កុលបុត្រ​ខ្មែរ​គ្រប់រូប​បាន​បន្ត​ការសិក្សា​រៀនសូត្រ​ថ្នាក់​បរិញ្ញាបត្រ​ដោយ​មិន​តម្រូវឱ្យ​មាន​ការបង់ថ្លៃ​សិក្សា​នោះ​ទេ ពោល​គឺ​សាកលវិទ្យាល័យ​បាន​ផ្តល់​ជូន​និស្សិត​នូវ​អាហារូបករណ៍​សិក្សា​១០០% ពី​ឆ្នាំ​ទី​១ រហូតដល់​ឆ្នាំ​ទី​៤ ដែល​ជា​ឆ្នាំ​បញ្ចប់​ការសិក្សា​។ ក្នុង​បេសកកម្ម​នៃ​ការ​រ​បណ្តុះបណ្តាល​និស្សិត​ដោយ​មិន​ស្វែងរក​ប្រាក់ចំណេញ​នេះ សាកលវិទ្យាល័យ​សម្តេច​ព្រះ​មហាសង្ឃរាជ បួ​រ គ្រី បាន​ធានា​នូវ​គុណភាព​នៃ​ការអប់រំ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចការ​ដ៏​ឧត្ដុង្គឧត្តម​នេះ បញ្ញវន្ត​ខ្មែរ​ដែល​ជា​សាស្ត្រាចារ្យ ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​បាន​សច្ចា​ធានា​ឱ្យបាន​នូវ​គុណវុឌ្ឍ​វិទ្យាសាស្ត្រ​និងគ​រុសភា ដែល​ជា​កត្តា​សារវន្ត​នៃ​ការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និង​ការស្រាវជ្រាវ ក្នុង​ថ្នាក់​ឧត្តមសិក្សា​នៅ​សាកលវិទ្យា​ល័យ​សម្តេចព្រះមហាសង្ឃរា​ជ បួ​រ គ្រី ដើម្បី​ឱ្យ​និស្សិត​ដែល​បាន​សិក្សា​ចប់​មាន​ក្រម​សីលធម៌​ល្អ មាន​សមត្ថភាព ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ពេញលេញ ហើយ​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ពិភព​ការងារ​។​

​សូមជម្រាបថា នៅ​ក្នុង​ជំនាន់​ទី​២​នេះ សាកលវិទ្យាល័យ​បាន​ជ្រើសរើស​និស្សិត​ចូលរៀន ឆ្នាំ​សិក្សា​ថ្មី​២០២៣-២០២៤ ចំនួន ៧៥០ នាក់ ស្រី ៤៦៦ នាក់ ។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​ទើប​តែ​បើក​ដំណើរការបាន​២ ជំនាន់​ប៉ុណ្ណោះ មាន​និស្សិត​កំពុង​សិក្សា​ទាំង​២​ជំនាន់​ចំនួន ១,១៨៣ នាក់​ស្រី ៧០៧ នាក់ មាន​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ចំនួន ៧៥ អង្គ​-​នាក់ មាន​សាស្ដ្រ​ចារ្យ​កំពុង​បង្រៀន​ចំនួន ១០៨ នាក់ មាន ០៦ មហាវិទ្យាល័យ និង ៣២ មុខជំនាញ​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *