ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ ចំនួន​៣​គ្រួសារ នៅ​ស្រុក​លើកដែក ខេត្ត​កណ្ដាល ទទួលបាន​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល​

​ខេត្ត​កណ្ដាល​៖ នា​រសៀល​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចាត់​ឱ្យ​លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដឹកនាំ​មន្ត្រី​ប្រតិបត្តិ​សាខា ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក​លើកដែក បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ផ្ដល់ជូន​ប្រជាពលរដ្ឋ ចំនួន ៣​គ្រួសារ ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។

​មានប្រសាសន៍​នាឱកាស​នោះដែរ លោក ទៀង សុគន្ធ បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដោយ​ក្ដី​នឹករលឹក និង​អាណិតអាសូរ​ជាទីបំផុត​។

​លោកនាយក​សាខា បន្តថា​៖ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែង​គិតគូរ​ជា​និច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​គ្រប់​ពេលវេលា និង​ថែម​ទាំង​បាន​ណែនាំ​ជាប្រចាំ ដល់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យ​មើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​ក្នុង​ឱកាស​នេះ​ដែរ​៖ លោកនាយក​សាខា បាន​សម្ដែង​នូវ​ការសោកស្ដាយ និង​អាណិតអាសូរ​ជា​ពន់ពេក ចំពោះ​ឧបទ្ទវហេតុ​ដែល​យើង​ទាំងអស់គ្នា​មិន​ចង់​ឱ្យ​កើតមានឡើង​នៅលើ​ខ្លួន​យើង​ទាំងអស់​គ្នា​ឡើយ​។ ជាមួយគ្នានេះ​ផង​ដែរ​លោក​នាយក​សាខា ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ជនរងគ្រោះ សូម​កុំ​មាន​ការបាក់​ទឹកចិត្ត និង​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ សូម​បន្ត​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត​បន្តទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​របស់​ក្រុមគ្រួសារ​យើង​ជា​ប្រចាំ​ថ្ងៃ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​ម៉ោង​០៣​ៈ​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០២៤ នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល (​ផ្លូវ​ចូល​ក្បាល​សាឡាង​ចាស់​) មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៣​ខ្នង ដោយ​ក្នុង​នោះ​ផ្ទះ​២​ខ្នង​រងគ្រោះ​ដោយ​អ​ន្លឺ និង​១​ខ្លង​ទៀត​ឆេះ​ទាំង​ស្រុង​។

​អំណោយ​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៣​គ្រួសារ​ដោយ​១​គ្រួសារ​ទទួលបាន​៖ អង្ករ ៥០ គីឡូក្រាម​, មី ១​កេស​, ទឹក​សុទ្ធ ១​កេស​, ទឹកត្រី ១​យួរ​, ឃី​ត ១​កញ្ចប់ ក្នុងនោះ​ផ្ទះ​២​ខ្នង​រងគ្រោះ​ដោយ​អ​ន្លឺ ទទួលបាន​ថវិកា​៣០​ម៉ឺន​រៀល ដោយឡែក​ផ្ទះ​ឆេះ​ទាំង​ស្រុង ទទួលបាន តង់​កៅស៊ូ ១​ផ្ទាំង និង​ថវិកា​៨០​ម៉ឺន​រៀល​។​

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *