អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្ដិ​សុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជូន​ពលរដ្ឋ​មក​កម្សាន្ដ​ក្នុង​ពិធី​អបអរសាទរ «​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​»

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​មក​ចូលរួម​កម្សាន្ដ ក្នុង​ពិធី​អបអរសាទរ «​ខួប​លើក​ទី​២៥ នៃ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នយោបាយ​ឈ្នះ​ឈ្នះ និង​ខួប​៥​ឆ្នាំ នៃ​ការកសាង​វិមាន​ឈ្នះ​ឈ្នះ​» នៅ​វិមាន​ឈ្នះ​ឈ្នះ ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *