ខេត្តស្វាយរៀង: កាស៊ីណូគ្មានស្លាកយីហោ កំពុងបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងម៉ាសេរីដោយមិនញញើត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានសោះឡើយ ដែលទីតាំងនៅភូមិកន្ត្រើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង.
ប្រភពពីពលរដ្ឋបានលើកឡើងថា កាស៊ីណូគ្មានផ្លាកយីហោ មួយនេះពួកគាត់ឃើញមានតែពលរដ្ឋខ្មែរចូលលេងល្បែងរហូតពពាក់ពួនយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញើតអ្វីទាំងអស់ហាក់បីដូចប្រទេសគ្មានច្បាប់អញ្ចឹង
ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានវិញមិនមានចំណាប់ការនោះទេបែរជានាំគ្នាសំងំស្ងៀមទៅវិញ ។
ពលរដ្ឋបានលើកឡើង និងខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់មានការព្រួយបារម្ភសុវត្ថិភាព និងសន្តិសុខនៅមូលដ្ឋានទឹកដីរបស់ពួកគាត់ រស់នៅខ្លាចកើតនៅអំពើលួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម ព្រោះអ្នកខ្លះប្រពន្ធខ្ចីលុយគេហើយត្រូវបង់ធនាគារបែរជាទៅលេងល្បែងស៊ីសងចាញ់អស់ល្បែងស៊ីសងជាដើមចងនៃបទល្មើសផ្សេងៗ
ពលរដ្ឋឆ្ងល់ថា ឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលរដ្ឋាភិបាលកម្ពុជា ដែលបានឲ្យមន្ត្រីក្រោមឱវាទអនុវត្តនោះ
គួររំលឹកថា ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី អនុញ្ញាតផ្ដល់អាជ្ញាប័ណ្ណ ឱ្យបើកមណ្ឌលកម្សាន្ត ហើយពលរដ្ឋខ្មែរមិនត្រូវបានអនុញ្ញាតឱ្យចូលលេងល្បែងក្នុងកាស៊ីណូនោះឡើយ
តែផ្ទុយទៅវិញកាស៊ីណូដែរគ្មានផ្លាកយីហោងស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង គៀងគរបណ្ដែតបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹគគ្រេបែបនេះទៅវិញ
ទាក់ទងករណីពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូគ្មានផ្លាកយីហោ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបានឡើយ
ពលរដ្ឋសំណូមពរដល់ ឯកឧត្តមអភិបាលខេត្តស្វាយរៀង អភិបាលក្រុងបាវិត និង លោកអែមសុវណ្ណារិទ្ធ អធិការដ្ឋាននគរបាលក្រុងបាវិត សូមមានវិធានការចំពោះកាស៊ីណូខាងលើផងទាន ព្រោះពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូខាងលើនេះយ៉ាងកុះករម្យ៉ាងវិញទៀតស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
បងប្អូនប្រជាពលរដ្ឋខ្មែរមានសង្ឃឹមជឿជាក់លើឯកឧត្តម អភិបាលខេត្តស្វាយរៀង អភិបាលក្រុងបាវិត និងលោកអែមសុវណ្ណារិទ្ធអធិការដ្ឋាននគរបាលក្រុងបាវិត លោកតែងតែដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់សង្ឃឹមយ៉ាងមុតមាំលើលោកទាំងទ្វេ និងមានចំណាប់ការចំពោះករណីពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូគ្មានផ្លាកយីហោ ស្ថិតនៅភូមិទួលកន្ត្រើយ សង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។
អង្គភាពសារព័ត៌មានយើងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ឬសម្ដីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕