ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អតីត​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​!

​នា​ព្រឹក ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​តំណាង​នាំយក​ថវិកា​ចំនួន ២,៥២០,០០០៛ (​ពីរលាន​ប្រាំ​សែន​ពីរម៉ឺន​រៀល​), អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​២​កេស ទឹកក្រូច​២​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ទោ អនុសេនីយ៍ទោ ហ៊ុន សុភ័ក្ត្រ ជំនួយការ​ខណ្ឌ ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព ដោយ​រោគាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *