ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០០០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កម្រាស់​០.២​ម៉ែត្រ នៅ​ភូមិ​បា​រាជ និង​ភូមិ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល និង​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

​ខេត្ត​កណ្ដាល​៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០០០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កម្រាស់​០.២​ម៉ែត្រ នៅ​ភូមិ​បា​រាជ និង​ភូមិ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល និង​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ដែល​ជា​ចំណងដៃ​ថ្មី ផ្តល់ជូន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម និង​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល ប្រើប្រាស់​ជា​ផ្លូវការ​។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖​ការ កសាង និង​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ចលករ​មួយ​ដ៏​ប្រសើរ ដែល ជួយ សម្រួល ដល់ លំហូរ​ដោយ សេរី គ្រប់ ផ្នែក ទាំង អស់ លើ​គ្រប់​វិស័យ ដើម្បី​ជួយ​ទប់​លំនឹង​ស្ថិរភាព​កំណើន​ម៉ាក្រូសេដ្ឋកិច្ច រួមទាំង​ការលើកកម្ពស់​កម្រិត​ជីវភាព និង​គុណភាព​ជីវិត របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​បន្តថា​៖​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​បេតុង​អា​មេ នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ជាមួយនឹង​សមិទ្ធផល​ជាច្រើន​ផ្សេង​ទៀត របស់​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ក្នុង​វិស័យសេដ្ឋកិច្ច​-​សង្គម ប្រកបដោយ សមធម៌ និង​បរិយាប័​ន្ន ស្រប តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គ​មហា​សនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​មហារដ្ឋ បុរស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​យក “​មនុស្ស ទឹក ផ្លូវ ភ្លើង​” ជា​អាទិភាព ដើម្បី​លើកកម្ពស់ ផាសុខភាព និង​ជីវភាព​រស់នៅ​ជូន​ប្រជាពលរដ្ឋ​។​

​រាជរដ្ឋាភិបាល បាន​យក​ធនធានមនុស្ស​ជា​អាទិភាព នៅ​គ្រប់​ដំណាក់កាល នៃ​យុទ្ធសាស្ត្រ​ចតុកោណ ជាពិសេស​នៅក្នុង​ដំណាក់កាល​ទី​៣ និង​ទី​៤​នេះ រាជរដ្ឋាភិបាល បាន កំណត់​យក “​ធនធានមនុស្ស​” ជា​អាទិភាព​ទី​១ ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ * មាន ផ្លូវ មាន​ស្ពាន មាន​ក្តីសង្ឃឹម និង​មាន​ការអភិវឌ្ឍ និង មាន​សន្តិភាព ទើប​មាន​អ្វីៗ​ដូច​ថ្ងៃនេះ​” ។​

​សូមបញ្ជាក់​ថា​៖​ផ្លូវ​បេតុង​អា​មេ​ប្រវែង ២០០០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ កម្រាស់​០.២​ម៉ែត្រ គឺជា​ការជួយ​ឧបត្ថម្ភ​ដោយ​លោក​ឧកញ៉ា គង់ ប៊ុន​ហាវ អគ្គនាយក​ក្រុមហ៊ុន​បុរី​វីឡា​ទួល​សង្កែ​ស៊ី​ធី និង​លោកជំទាវ និង​លោក​ឧកញ៉ា លី សេង​ឃាង អគ្គនាយក​ក្រុមហ៊ុន​បុរី​ចតុមុខ​ស៊ី​ធី និង​លោកជំទាវ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *