ទីតាំង​សង្វៀន​លួច​ជល់​មាន់​កន្លែង​ត្រូវបាន​កម្លាំង​ជំនាញ​អធិការ​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​!!!

​ខេត្ត​បន្ទាយមានជ័យ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ​ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​មាន​ការខិតខំ​ប្រឹងប្រែង​ពី លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ចុះ​ដល់​ទីតាំង​សង្វៀន​ជល់​មាន់​មួយកន្លែង នៅ​ចំណុច​ក្លឹប​ថ​ច់ដោ​ន នៅក្នុង​តំបន់​កាស៊ី​ហ្គោល​ដិ​ន​ក្រោន ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បានបញ្ជាក់​ថា បន្ទាប់​ពី​មាន​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដល់​ទីតាំង​ខាងលើ​ផ្ទាល់​តែម្តង តែ​ពេល​ចុះ​បង្ក្រាប​នោះ ជាក់ស្តែង​គឺ​ពុំ​មាន​ឃើញ​អ្នកញៀន​ល្បែង​ណាមួយ​ឡើយ ហើយ​ទីតាំង​ខាងលើនេះ ក៏​ត្រូវ​បាន​ចាក់សោរ​បិទ​ទៀត​។ ទោះបីជា​យ៉ាងណា​ក្តី​លោក​និង​ដាក់​កម្លាំង​តាមដាន​បន្ថែមទៀត ក្រែង​ល​មាន​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់​បន្ត​។​

​អធិការ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា បើសិនជា​មាន​ករណី​បើក​លេង​ល្បែងស៊ីសង​បញ្ជល់មាន់​ខុសច្បាប់ ដែល​ក្រុម​ជនខិលខូច តែងតែ​លេង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បង្វែងដាន​សមត្ថកិច្ច នោះ​សូម​ឱ្យ​ពលរដ្ឋ ប្រញាប់​រាយការណ៍​មក​សមត្ថកិច្ច ដើម្បី​មាន​វិធានការ​ចុះ​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា​៕

​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អបអរសាទរ​រាល់​ចំណាត់ការ​និង​ក្រោម​ការយកចិត្តទុកដាក់​របស់​មន្ត្រី​ជំនាញ​អធិការ​ក្រុង​ប៉ោយ​ប៉ែត​ក្រោម​ការដឹកនាំ​របស់​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​ក្រុង តែងតែ​គិតគូ​ដល់​សុវត្ថិភាព​ជា​ចំបង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ជា​និច្ច​រាល់ពេល​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​មាន​បទល្មើស​ជាក់ស្ដែង​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *