ពិត​ជា​កាដូ​ល្អ​ណាស់​សំរាប់​ប្អូនៗ​​ពិធី​សំណេះសំណាល និង​ជូន​រង្វាន់​ជ័យលាភី​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១,០៩៤ នាក់ ក្នុង​ក្រុង​តាខ្មៅ​

ខេត្ត​កណ្ដាល​៖ សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ក្នុងសម័យ​ប្រឡង ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ ២០២១ ចំនួន ១,០៩៤ នាក់ ដល់​ក្នុង​នោះ​និទ្ទេស A ចំនួន ៣២​នាក់ ទទួលបាន​ការលើកទឹកចិត្ត និង​ជូន​រង្វាន់ ពី​រដ្ឋបាល​ខេត្ត​កណ្ដាល​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​តាខ្មៅ និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ពិធី​សំណេះសំណាល និង​ជូន​រង្វាន់​ជ័យលាភី​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន ១,០៩៤ នាក់ និង​លោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀន​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​រដ្ឋ និង​សាលា​ឯកជន ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ក្រោម​ម្លប់​នៃ​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​មូលដ្ឋាន​ខេត្ត​កណ្តាល មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​បរិយាកាស សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភាជាតិ ដែលមាន សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​មគ្គុទេសដ៏​ឆ្នើម នៅតែ​ចាត់ទុក​វិស័យ​ទាំង​បួន មនុស្ស ទឹក ផ្លូវ ភ្លើង ជា​អាទិភាព ដោយ​បាន​កំណត់​យក​ធ​ន​ធាន​មនុស្ស ជា​អាទិភាព​ទី​១​។​

​ឯកឧត្ដម​អភិបាលខេត្ត​កណ្ដាល អោយដឹងទៀតថា ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយា​ភូមិ សម័យ​ប្រឡង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ សម្រាប់​ខេត្ត​កណ្តាល ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់ សរុប 5,924 នាក់ (​ស្រី 3,605​នាក់​) = 68.22% នៃ​ចំនួន​បេក្ខជន​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង ក្នុង​ដែរ​មាន​៖
-​និទ្ទេស A សរុប 127 នាក់ ស្រី 85 នាក់
-​និទ្ទេស B សរុប 463 នាក់ ស្រី 275 នាក់​
-​និទ្ទេស C សរុប 951 នាក់ ស្រី 627 នាក់​
-​និទ្ទេស D សរុប 1,964 នាក់ ស្រី​1,221 នាក់
-​និទ្ទេស E សរុប 2,419 នាក់ ស្រី 1,397 នាក់​

​ឯកឧត្ដម​បណ្ឌិត ម៉ៅ ភិរុណ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​តាខ្មៅ បាន​សម្តែង​នូវ​ការកោតសរសើរ និង​អបអរសាទរ ចំពោះ​សិស្សានុសិស្ស​ដែល​ទទួលបាន​ជ័យលាភី​ទាំងអស់​ចំពោះ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ និង​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ទាំង​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​យើង​ទាំងមូល​។​

​ឯកឧត្ដម​បណ្ឌិត បន្តថា លទ្ធផល​ដែល​សម្រេចបាន​ទាំងនេះ គឺ​អាស្រ័យ​ដោយ​ការយកចិត្តទុកដាក់រ​បស់ ក្មួយៗ​ជា​ជ័យលាភី​ផ្ទាល់​ផង ក៏ដូចជា​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ផង ព្រមទាំង​ការជួយ​គាំទ្រ​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​មាន​មន្ទីរ និង​ក្រសួង​អប់រំ​។ ទោះបីជា​ក្នុង​រយះពេល​២​ឆ្នាំ​កន្លងមកនេះ​បាន​រាតត្បាត និង​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិសេស​បាន​ប៉ះពាល់​ដល់​ការសិក្សា​ដោយ​ផ្ទាល់​របស់​សិស្ស​ដោយ​ជម្ងឺ​កូវី​ដ​-១៩ ដែល​មិន​អនុញ្ញាត​អោយ​សិស្ស​បាន​មក​ទទួល​ការអប់រំ​ដោយ​ផ្ទាល់​នៅ​សាលា តែ​សិស្សានុសិស្ស​អាច​ទទួលបាន​ការរៀនសូត្រ​ពី​ចម្ងាយ​ក្រោម​ការយកចិត្តទុកដាក់​បង្រៀន​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ​។​

​ជ័យលាភី​សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ក្រុង​តាខ្មៅ ទទួលបាន​៖
-​និទ្ទេស A ចំនួន ៣២ នាក់ ម្នាក់ៗ​ទទួល​បាន​ម៉ូតូ ចំនួន ០១​គ្រឿង
-​និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ៤០​ម៉ឺន​រៀល
– និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ៣០ ម៉ឺន​រៀល
-​និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ២០ ម៉ឺន​រៀល
​និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល​។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន ១២០ នាក់ ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល ក្នុង​មួយ​នាក់​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *