កំណាត់​ផ្លូវជាតិ លេខ ២១ និង​កំណាត់​ផ្លូវ​លេខ​២១០ ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ត្រូវបាន​បើក​ការ ដ្ឋា​ន ស្ថាបនា​លូ​បេតុង និង​ដាក់​រ៉ឺ​ហ្គា

(​ខេត្ត​កណ្តាល​) ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២២ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ប្រព័ន្ធ​លូ​បេតុង​និង​រ៉ឺ​ហ្គាលើ​កំណាត់​ផ្លូវជាតិ​លេខ​២១​និង​កំណាត់​ផ្លូវ​លេខ​២១០​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ។

​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ​បាន​ថ្លែងថា​៖ ថ្ងៃ​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុង​តាខ្មៅ​មាន​ការអភិវឌ្ឍ​ប្រទេសជាតិ​មាន​ការរីកចំរើន​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​គឺ​មិន​ប្រកាន់​ជាតិ​សាសន៍​ឬ​សាសនា​ឡើយ​គឺ​រស់នៅ​ក្រោម​ដំបូល​តែ​មួយ​ហេតុនេះ​បាន​ជា​គ្រប់​ជាតិ​សាសន៍​និង​សាសនា​ទាំងអស់​រស់នៅ​ជាមួយ​គ្នា​យ៉ាង​សុខដុមរមនា​។​ហើយ​សមិទ្ធផល​ដែល​កើតឡើង​នៅក្នុង​សម័យ​តេ​ជោរួម​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវ​ស្ពាន​លូ​បង្ហូរទឹក​សំណង់​សាធារណៈ​ផ្សេងៗ​ទៀត​មាន​ការរីកលូតលាស់​ឡើង​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​ទើប​ធ្វើអោយ​ប្រទេសជាតិ​មាន​ការរីកចំរើន​រហូត​មកដល់​សព្វថ្ងៃ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ ចំពោះ​លោក​ឧកញ៉ា ប៊ុន ហៃ អគ្គនាយក​ក្រុមហ៊ុន​បុរី​ភ្នំពេញ​ថ្មី ដែល​បាន​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការចូលរួម​ស្ថាបនា​លូ​បេតុង​សរសៃដែក​មុខកាត់ ១,៥​ម៉ែត្រ ប្រវែង ៧៦២ ម៉ែត្រ ដាក់​រ៉ឺ​ហ្គា​ទំហំ ៣​ម៉ែត្រ គុណ ៣​ម៉ែត្រ ចំនួន ៣៤ កន្លែង តាម​បណ្តោយ ផ្លូវជាតិ​លេខ​២១​នេះ និង​ស្ថាបនា​លូ​បេតុង​សរសៃ​ដែក មុខកាត់ ១​ម៉ែត្រ ប្រវែង ២៣២ ម៉ែត្រ និង​រ៉ឺ​ហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន ១៤​កន្លែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១០ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ ២០០០​លាន​រៀល ឬ​ស្មើនឹង​៦០​ម៉ឺន​ដុល្លារ ដែល​នេះ​ជា​កាយវិការ​ដ៏ ល្អ​ប្រពៃ និង​ជា​គំរូ​ដ៏​ល្អ ដែល​បាន​ដាក់ទុន​វិនិយោគ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល និង​បាន ចូល រួម អភិវឌ្ឍ ក្នុង​វិស័យ​សាធារណៈការ សំណង់​សិល្បៈការ ដើម្បី​ទុក​បម្រើ​ជា​ប្រយោជន៍​សាធារណៈ​។

​ជាមួយគ្នា​នេះ​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​លើ​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ត្រូវ​ផ្តល់​សេវាសាធារណៈ ជា​ពិសេស​សេវា​រដ្ឋបាល​ប្រកបដោយ​គុណភាព តម្លាភាព និង​ទទួល បាន​ជំនឿ​ទុកចិត្ត បង្ក្រាប​បទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់​ផ្សេងៗ ។

​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ផលប៉ះពាល់ នៅពេល​ការដ្ឋាន​ដំណើរការ និង​សូម​ចូលរួម​សហការ​ជាមួយ​មន្ត្រី​បច្ចេកទេស ដើម្បី​អោយ​ការដ្ឋាន​នេះ​ដំណើរការ​ប្រកបដោយ​ជោគជ័យ​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *