ព្រៃវែង ៖ ជាក់ស្តែងនៅរសៀលថ្ងៃទី ១៤ ខែ មករាឆ្នាំ ២០២២នេះ គេសង្កេតឃើញនៅទីតាំងកាស៊ីណូខាងលើនៅតែកំពុងបើកដំណើរការយ៉ាងរលូន ដោយមានពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យហើយអាជ្ញាធរមានសមត្ថកិច្ចមិនមានវិធានការបង្ក្រាបទាល់តែសោះ។ សកម្មភាពនេះហាក់បីដូចជាសមត្ថកិច្ច និងម្ចាស់អាជីវកម្ម បានត្រូវរ៉ូវគ្នាជាប្រព័ន្ធដោយអាចមានជូនលាភសក្ការៈប្រចាំខែដល់មន្ត្រីពាក់ព័ន្ធចាប់ពីថ្នាក់ស្រុកដល់ខេត្ត។
គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាស៊ីណូ រាល់ល្បែងស៊ីសង គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរមិនត្រូវបានអនុញ្ញាតឲ្យចូលមកលេងល្បែងកាស៊ីណូនោះឡើយ។
ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ជាពិសេសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការខេត្ត សូមមេត្តាចាត់កម្លាំងជំនាញចុះធ្វើការពិនិត្យមើលទីតាំងខាងលើផងទៀន៕