ឯកឧត្តម លី វ៉ាន​ហុង​​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​រយៈ​ពេល​២​ឆ្នាំ របស់​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក​ អឹម អេស ជេ

ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម លី​ ​វ៉ាន​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញ្ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​បូក​សរុប​រយៈ​ពេល​២​ឆ្នាំ​
​និង​ពិធី​ប្រកាស​អនុប្រធាន​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​នាយក របស់​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ ។ សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ ត្រូវបាន​បង្កើតឡើង នា​ថ្ងៃ​ទី​០១ ​ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ប្រមូលផ្តុំ​អ្នក​មាន​វិជ្ជាជីវៈ​ដូចគ្នា​
​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​មហាជន សម្រាប់​ធ្វើ​សេចក្តីសម្រេចចិត្ត​ប្រចាំថ្ងៃ​។​

​សមាគមន៍​ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ចែករំលែក​បទពិសោធ​ការងារ​
​ដល់​សមាជិក​គ្រប់​រូប ដែល​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​ចូលរួម​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ដោយ​ទទួលស្គាល់​នូវ​បំណង និង​ឆន្ទៈ​ខាងលើនេះ ឯកឧត្តម ខៀវ កាញារីទ្ធ​
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ចេញប្រកាស លេខ​៥៣៨ ព​.​ម ប្រក ចុះ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​
​ឆ្នាំ​២០១៩ អនុញ្ញាត​ឲ្យ​បើកដំណើរ​សមាគម ដោយ​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា​
​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ និង​ជា​ភាសា​អង់គ្លេស Association Electronic Media of MSJ ។​

​សមាគម​ប្តេជ្ញា​ចូលរួម និង​គាំទ្រ ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​
​ជាពិសេស គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​នាំមក​នូវ​សុខ​សន្តិភាព​ស្ថេរភាព​
​និង​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ​។ សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ​
​នឹង​តែ​បន្ត​ចូលរួម​ថែរក្សា​សន្តិភាព និង​សមិទ្ធផល​ជាតិ​នានា ដែល​បាន​មក​ដោយ​កម្រ និង​មិន​ដែល​មាន​ក្នុង​ប្រវិត្តិ​ដ៏​កម្សត់​របស់​ព្រះរាជាណា​កម្ពុជា​
​ក្នុង​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​កន្លង​ហើយ ក្រោយ​ពី​ការធ្លាក់ចុះ​នៃ​ចក្រភព​អង្គរ​។

​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​អាន​នៅ​របាយការណ៍​ជូន​គណៈ​អ​ធីបតី​ ​និង​អង្គពិធី​ទាំងមូល ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ បាន​បន្ត​ថ្លែង​ថា​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក​ ​អឹម អេស ជេ និង​ដើរ​តួនាទី​ឈានមុខ ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កំពុង​ដើរតួនាទី​យ៉ាង​សំខាន់​ ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ ​ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ ​ការជំរុញ​ឱ្យមាន​តម្លាភាព គណនេយ្យភាព ការពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​សង្គម​​ការកាត់បន្ថយ​វិសមភាព​នៅក្នុង​សង្គម និង​ជាពិសេស​គឺ​ការពង្រឹង​សន្តិភាព​​និង​ការធ្វើឱ្យ​សម្រេចបាន​នូវ​គោលការណ៍​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។​

​ឯកឧត្តម លី វ៉ាន​ហុង បាន​មានមតិ​លើកឡើងថា វិស័យ​អ្នកសារព័ត៌មាន​ត្រូវមាន វិជ្ជាជីវៈ​
​មាន​ភាព​ម្ចាស់ ការ​ខ្ពស់ និង​មាន​ភាព​ឯករាជ្យ​នៅក្នុង​ការបំពេញ​ការងា​រ និង​វិជ្ជាជីវៈ​របស់​ខ្លួន​ដើម្បី​ធ្វើការ​លើកស្ទួយ​ដល់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​សារព័ត៌មាន​នៅ​​ក្នុង​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​។ ជាពិសេស​ការ ពង្រឹង​សេរីភាព​អ្នក​​សារព័ត៌មាន ពង្រឹង​ឯក រាជ្យ​ភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អំណាច​សារព័ត៌មាន ដើម្បី​ការពារ​អ្នកសារព័ត៌មាន​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *