លោក ​កន សុខកាយ អភិបាល​ស្រុក​ល្វាឯម បាន​អញ្ជើញ​ចូលរួម​បើក​បវេសនកាល​នៅ​វិទ្យាល័យ ពាម​ឧកញ៉ា​អុង​

(​ខេត្ត​កណ្តាល​)៖ ព្រឹក​ថ្ងៃ​ចន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​នៃ​គណ​:​អភិបាលខេត្ត​កណ្តាល និង​​លោក​កង សុខកាយ អភិបាល​ស្រុក​ល្វាឯម បាន​ចូលរួម​ក្នុង​ពិធី​សំ​ណេះ​​សំ​ណា​ល​បើក​បវេសនកាល​ជា​​និមិត្តរូប​ឆ្នាំ​សិក្សា​២០២១.២០២២ ​ក្រោម​អធិបតី​ជា​អធិបតី​​ឯកឧត្តម​ជូ វណ្ណះ អគ្គនាយក និយ័ត​ករ​អាជីវកម្ម​អចល​វត្ថុ និង​បញ្ចាំ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​វិទ្យាល័យ ហ៊ុន​​ពាម​ឧកញ៉ា​អុង ស្ថិត​ឃំ​ុ​ពាម​ឧកញ៉ា ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។​

​ថ្ងៃនេះ​យើង​អាច​ជួបជុំគ្នា​ឡើងវិញ ដើម្បី​ប្រារព្វ​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី ប្រកប​ដោយ​បរិ​កាស​សប្បាយរីករាយ ស្ថិត​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ព្រោះ​តែ​យើង​ទាំងអស់គ្នា​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ គ្រប់ៗ​គ្នា ស្ទើតែ​ទូទាំង​ប្រទេស ធ្វើឲ្យ​យើង​មាន​ភាពសាំ​នៅក្នុង​សហគមន៍ ជាពិសេស​ក្នុង​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​។ ភាព​ជោគជ័យ​ដ៏​ធំធេង​មហាសាល​នេះ គឺជា​ការខិតខំ​ប្រឹងប្រែង គិតគូ​យ៉ាង​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចាត់វិធានការ​ទាន់​ពេល​វេលា ក្នុង​ការគ្រប់គ្រង ដាក់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​មិន​រើសអើង រហូត​សម្តេច ប្រកាស​បិទ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ព្រមទាំង​ប្រកាស​បើក​ដំណើរ​ប្រទេស​ឡើងវិញ​។​

​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២២ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​
​របស់​ក្មួយៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ចូល​រៀន ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស ជា​កុលបុត្រ កុលធីតា​ជា​ទីស្រឡាញ់ គ្រប់ៗ​គ្នា​នៅក្នុង “​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​”​។​

​ក្នុង​ឱកាស​ដ៏​រីករាយ​នេះ ដើម្បី​ឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ ទទួលបាន​លទ្ធផល​ល្អ សូម​លោកគ្រូ អ្នកគ្រូ​ទាំងអស់ បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ​ជា​ឳ​ពុក​ម្តាយ​ទី​២, ជា​មគ្គុទ្ទេសក៍​, ជា​អ្នកស្រាវជ្រាវ​, ជា​ទីប្រឹក្សា​, និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព ខ្លួន​ជា​ប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន និង​ភាសាបរទេស ដើម្បី​យក​ចំណេះដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ មក​បង្ហាត់បង្រៀន​ដល់ សិស្ស​ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ និង​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​សកល​និង​ជា​អ្នក​បន្តវេន សម្រាប់​ថ្ងៃ​អនាគត​។​

​សូម​ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារី​ទាំងអស់ បន្ត​ខិតខំ​រៀនសូត្រ​និង​ស្រាវជ្រាវ​ឱ្យបាន ខ្ជាប់ខ្ជួន​និង​ចូលរួម​ឱ្យបាន​សស្រាក់​សម្រាំ​ក្នុង “​អំពើ​ល្អ​” ដើម្បី​ការរីកចម្រើន​នៅក្នុង​គ្រួសារ ក្នុងសង្គម និង​ប្រទេសជាតិ​យើង​ទាំងមូល ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ការប្រព្រឹត្ត អំពើ​អបាយមុខ​ផ្សេងៗ​។​

​សូម​មាតាបិតា អ្នកអាណាព្យាបាល​គ្រប់រូប នាំ​កូន ចៅ មក​ចុះឈ្មោះ​ចូល​រៀន​និង​បន្ត​ផ្តល់​ការគាំទ្រ ការលើកទឹកចិត្ត និង​ជួយ​បង្រៀន​បន្ថែម​ដល់​កូន ដល់​ចៅ​តាម​គ្រប់​រូបភាព​។​

​សូម​អាជ្ញាធរ​ដែនដី សហគមន៍ យកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត​ក្នុង​ការអភិវឌ្ឍ​សាលារៀន ព្រមទាំង​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ អំពី​ការការពារ​កុមារ​ពី​អំពើហិង្សា​និង​ពលកម្ម​កុមារ​គ្រប់​ទម្រង់​។​

​សូម​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​បន្ត​ជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពី យុទ្ធនាការ​នៃ​ការប្រមូល​កុមារ​ចូលរៀន និង​សារៈសំខាន់ នៃ​ការអប់រំ ជាពិសេស​ការផលិត​កម្មវិធី​អប់រំ​និង​វីដេអូ​បង្រៀន ដើម្បី​ឱ្យ​សេវា​អប់រំ​កាន់តែ​បាន ឈាន​ទៅដល់​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ស្រប​ទៅ​នឹង​ទស្សនាទាន​នៃ​ការអប់រំ​ពេញ​មួយជីវិត​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *