ខេត្តសៀមរាប៖ គេសង្កេតឃើញ លោក អ៊ុយ សុវណ្ណនី ហៅ (លាភ ធាង) នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ស្រុកជីក្រែង បានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាប បទល្មើសនេសាទ យ៉ាងសកម្ម ដូចភ្លៀងរលឹម គួរឲ្យកោដសរសើរផងដែរ តែអត់បានមួយចំអិនកំពឹសផងសកម្មភាពនៃបទល្មើសនេសាទកើតមានដូចថ្ងៃរៈ ដដែល។
យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់សារព័ត៌យើងឲ្យដឹងថា បទល្មើសនេសាទកំពុងកើតមានឡើងនៅចំណុច ឃុំអន្លង់សំណរស្រុកជីក្រែងធ្វើឪ្យបេះពាលមឆ្ឆាជាតិ និងកូនត្រីតូចៗ សាព័ត៌មានយើងបានតេទៅលោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលសុំការបង្ក្រាបបែរជាលោកឆ្លើយថាជាប់រវល់ តាមប្រភពដ៏ដែលបានអោយដឹងថាការបង្ក្រាបបទល្មើសនេសាទពីមុនៗ របស់ មន្ត្រីជំនាញ គឺគ្រាន់តែជាល្បិច ជិះសេះលែងដៃតែប៉ុណ្ណោះ ពីព្រោះក្រុមប្រព្រឹត្តបទល្មើសនេសាទ មានអ្នករត់ការរួចរាល់អស់ហើយ ការចុះបង្ក្រាប គឺបង្ក្រាប តែអ្នកមិនទាន់បង់លុយនោះទេ។