អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សំណេះសំណាល​ជាមួយ​យុវជន​អង្គការ​មនុស្សធម៌​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី និង​អង្គការ​ខេមរា​ថ្កើងថ្កាន​

(​ខេត្ត​កណ្តាល​)៖ រសៀល​ថ្ងៃ​អង្គារ ១០​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្តាល រួម​ជាមួយ​សម្ដេច​ព្រះ​មង្គល​ទេព្វា​ចារ្យ វង្ស អានេ​តា ព្រះសង្ឃ​នាយករង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈ​ធម្មយុត្តិកនិកាយ និង​ជា​ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ បាន​និមន្ត និង​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​អង្គការ​មនុស្សធម៌​សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី និង​អង្គការ​ខេមរា​ថ្កើងថ្កាន នៅក្នុង​បរិវេណ​វត្ត​ព្រះឥន្ទ​សាមគ្គី​ធម៌ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​យោង​ព្រះ​ថេរ​ដីកា​របស់ សម្តេច​មង្គល​ទេព្វា​ចារ្យ ការបង្កើត​យុវជន​អង្គការ​មនុស្សធម៌ សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី និង​អង្គការ​ខេមរា​ថ្កើងថ្កាន គឺ​មាន​គោលបំណង ៖

១.​អប់រំ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន និង​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជា​ហ​សគម​ន៍​។​

២.​បណ្ដុះ​គំនិត​ស្មារតី​ដល់​ប្រជា​សហគមន៍​ឱ្យ​មាន​មនសិកា​ឧត្តមគតិ​ស្នេហា​ជាតិ និង​មាន​ការចូលរួម​អភិវឌ្ឍន៍​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

៣.​អប់រំ​ប្រជា​សហគមន៍​ឱ្យមាន​ការយល់ដឹង​ពី​ផល​ប៉ះពាល់​ពី​គ្រឿងញៀន ច្បាប់​ចរាចរ និង​ជួញដូរ​មនុស្ស​។​

៤.​អប់រំ​ប្រជា​សហគមន៍​ឱ្យមាន​ការចូលរួម ស្រលាញ់ និង​ថែរក្សា​បរិស្ថាន អនាម័យ សុខមាលភាព​សង្គម​។ ៥.​លើកកម្ពស់​ក្រមសីលធម៌​ប្រជាពលរដ្ឋ ឱ្យ​រស់នៅ​ក្នុង​សង្គម​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​

​ជាមួយគ្នានេះ ដើម្បី​អនុវត្ត​នូវ​គោលបំណង​ខាងលើ​ឱ្យ​ទទួលបាន​ជោគជ័យ ផ្តល់​ផលប្រយោជន៍​ដល់​យុវជន ប្រជា​សហគមន៍ និង​សង្គមជាតិ អង្គការ​ខេមរា​ថ្កើងថ្កាន​មាន​គោលដៅ​សម្រាប់​អនុវត្ត​ដូចខាងក្រោម​៖

១.​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដល់​យុវជន និង​ប្រជាពលរដ្ឋ​។​

២.​ចុះ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ “​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​” ច្បាប់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន និង​ច្បាប់​ស្តីពី​ការជួញដូរ​មនុស្ស ដល់​យុវជន និង​ប្រជាពលរដ្ឋ​។​

៣.​ស្វែងរក និង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត​ក្រីក្រ និង​ជួយ​ស្វែងរក​ការងារ​ដល់​យុវជន​។​

៤.​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ដល់​យុវជន​ឱ្យ​ក្លាយជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត (​យល់ដឹង​ពី​នយោបាយ និង​មុខ​ជំនួញ​) ដើម្បី​ចូលរួម​ថែរក្សា​សន្តិភាព​ប្រទេសជាតិ​។​

៥.​ជួយ​ឧបត្ថម្ភ​សម្ភារៈ​ផ្សេងៗ និង​ហិរញ្ញវត្ថុ​ទៅតាម​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​។​

៦.​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម និង​ផ្តល់​ពូជ​ដំណាំ​ផ្សេងៗ ដល​ប្រជាកសិករ​។​

៧.​ចូលរួម​ជួយ​ការពារ​សង្គម​ផ្សេងៗ​ទៀត ទៅតាម​លទ្ធភាព និង​ធនធាន​។​

​ផ្អែក​តាម​គោលបំណង និង​គោលដៅ​ខាងលើ ការបង្កើត​ក្រុម​ការងារ​យុវជន​អង្គការ​មនុស្សធម៌ សម្តេចព្រះ​មហាសង្ឃរាជ បួ​រ គ្រី និង​អង្គការ​ខេមរា​ថ្កើងថ្កាន​នេះ​ឡើង មាន​សារៈសំខាន់​ណាស់ បាន​ផ្តល់​ផលប្រយោជន៍​ដល់​យុវជន និង​ប្រជាពលរដ្ឋ​ផ្ដល់​មានចំណេះដឹង​វិជ្ជាជីវៈ មាន​ការងារ​ធ្វើ មានមុខ​របរ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *