ពិធី​ក្រុង​ពាលី ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ដឹងគុណ មហា​វីរៈ​ដូនតា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទភ្នំ​បាខែង

​សៀមរាប​ ៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២១​ម្សិលមិញ​នេះ នៅ​បរិវេណ​ខាង​មុខ​ប្រាសាទភ្នំបាខែង មាន​រៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ដឹងគុណ​មហា​វីរៈ​ដូនតា ក្រោម​ការផ្ដួចផ្ដើម​ឡើង​ដោយ​មាន​សទ្ធា​ជ្រះថ្លា​របស់​លោកជំទាវ​ឧកញ៉ា នាង​វិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសន​ឧបត្ថម្ភ​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ សហការ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ។​

​ក្រោម​ការ​និមន្ត​ចូលរួម​របស់​ព្រះសង្ឃ​និង អញ្ជើញ​ចូលរួម​ពី​សំណាក់ លោកជំទាវ​ឧកញ៉ា នាង​វិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសន​ឧបត្ថម្ភ​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និង ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ។

​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង មានប្រសាសន៍ថា គោលបំណង​នៃ​ការរៀបចំ​ពិធី​នេះ គឺ​ដើម្បី​រំលឹក​នឹក​ដល់​គុណបុណ្យ​មហា​វីរ​:​ដូនតា ដែល​ជា​បុព្វបុរស​បាន​បន្សល់​នៅ​សម្បត្តិ​បី​តិក​ភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​កន្លងមក និង បួងសួង​សុំ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ជាពិសេស គឺ​សម្ដែង​នូវ​ការដឹងគុណ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​គុណូបការៈ​ដ៏​មហា​ធំធេង​របស់​សម្ដេច​តេជោ ក្នុង​ការស្វែងរក​សុខ​សន្តិភាព ការអភិវឌ្ឍន៍​ប្រទេសជាតិ និង​ការដោះស្រាយ​ដោយ សន្តិវិធី​នូវ​បញ្ហា​នយោបាយ​ជាតិ​ធំៗ​ជាច្រើន នាំមក​នូវ​សន្តិភាព ការអភិវឌ្ឍន៍ ជូន​ជាតិ​មាតុភូមិ ព្រមទាំង​ធ្វើឲ្យ កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ នយោបាយ​ការបរទេស​ដ៏​ប៉ិនប្រសប់ និង​ទន់ភ្លន់​ជាមួយ​ប្រទេស​ជិតខាង​ភូមិ​ផង​របង​តែមួយ និង​បណ្តា​ប្រទេស​ជា មិត្ត​នៅ​លើ​ពិភពលោក ។​

​លោកជំទាវ​ឧកញ៉ា សៀង ចាន់​ហេង មានប្រសាសន៍ថា ពិធី​នេះ ក៏​មាន​ការ​បួងសួង និង​ឧទ្ទិស​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​សូម​ជួយ​ប្រោះព្រំ​ពរ​ជ័យ​ជូន សម្តេច​តេជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី និង​ក្រុមគ្រួសារ​ឲ្យបាន​ជួប​ប្រទះ​តែ​នឹង​ពុទ្ធពរ ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​គួររំលឹកថា ពិធី​ក្រុង​ពាលី ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ដឹងគុណ​មហា​វីរៈ​ដូនតា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទភ្នំបាខែង​នេះ មាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​មាន​កម្មវិធី​ជា​ច្រើន​ទៀត ដូចជា ៖ ពិធីបួងសួង​លើ​ប្រាសាទភ្នំ​បាខែង , ការសម្ដែង​សិល្បៈ ឬ​ល្បែង​ប្រជាប្រិយ​តាម​ទំនៀម​ទំលាប់ , ពិធី​អញ្ជើញ​ស្នង​បារមី​សម្ដែង​រឹទ្ធិ ជាដើម ៕​

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *