រយ​:​ពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល គ្មាន​បទល្មើស និង​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​

(​កណ្ដាល​)៖ រយ​:​ពេល​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល គេ​សង្កេតឃើញថា កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ដឹកនាំ​ដោយ​លោក​អធិការ យី វណ្ណដា បាន​យាមល្បាត និង​ការពា​រសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​ក្រុង​បានល្អ ដោយ​គ្មាន​បទល្មើស​ណាមួយ​កើតឡើង​បាន​ឡើយ និង​បាន​រៀបចំ​សណ្ដាប់ធ្នាប់​បាន​ល្អ​ផងដែរ​។​

​លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ថ្លែង​បញ្ជាក់​ភ្នាក់ងារ tamao News​ថា ក្រោម​ការបញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដោយ​បាន​ដាក់​បទបញ្ជា​ឲ្យ មានការ​យាមកាម និង​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ​, លោក​បាន​ដឹកនាំ​កម្លាំង និង​ដាក់​ផែនការ​ច្បាស់លាស់ ដើម្បី​ល្បាត និង​ការពា​រសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្រុង​តាខ្មៅ​ទាំងយប់​ទាំង​ថ្ងៃ​។​

​លោក​ថា លទ្ធផល​បាន​ល្អ​គាប់​ប្រសើរ​នេះ ក៏​អាស្រ័យ​ដោយ​មាន​ការចូលរួម​ពី​កងកម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ទាំងអស់​ផងដែរ ដែល​បាន​ដាក់ចិត្ត ដាក់​កាយ ធ្វើការ​បាន​ល្អ​ណាស់ យាមល្បាត​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ភ្លៀង ហាល​ខ្យល់ ហាល​ក្ដៅ មិន​គិត​ពី​ការនឿយហត់​ឡើយ ដែល​នេះ​សុទ្ធសឹងតែ​ជា​ការ​ដាក់ចិត្ត​ក្នុងនាម​ជា​កងកម្លាំង​នគរបាល​ក្រុង​តាខ្មៅ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​៕

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *